សមត្ថកិច្ចឃាត់ខ្លួនចោរលួចរថយន្ត២នាក់ ក្នុងខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ៖ ដោយមានការឯកភាពពីលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក គឹម ឆេងប៊ុន ជាក្រឡាបញ្ជី ចូលរួមផ្ទាល់ កម្លាំងការិយាល័យកម្រិតស្រាលរាជធានីភ្នំពេញ បានសហការណ៍ជាមួយកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ចុះធ្វើការស្រាវជ្រាវជាក់ស្តែង កាលពីវេលាម៉ោង១២និង៣០ នាទីរសៀល ថ្ងៃសៅរ៍ ១១កើត ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៦៥២ ត្រូវនឹងថ្ងៃទី២០  ខែ តុលា ឆ្នាំ២០១៨  បានឆែកឆេរផ្ទះលេខផ្ទះលេខ២១Z ផ្លូវលេខ២២៦ ក្រុម៤៧ ភូមិ១៣ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាលិទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងចាប់យកភស្តុតាង  បានរថយន្តមួយគ្រឿងម៉ាក Toyota Camry ពណ៌ ទឹកមាស ស៊េរីឆ្នាំ ២០០២ ពាក់ស្លាកលេខ ភ្នំពេញ2AI-9239 ដែលពាក់ពន្ធ័បទល្មើស អំពើលួច ប្រព្រឹត្តនៅចំណុចផ្ទះជួលផ្លូវលេខ៩៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង៤ និង ៤៥នាទីរសៀល បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរ ។

មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នោះ ទី១-ឈ្មោះ  ឈន សុភារម្យ ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ១០០ ផ្លូវលេខ ៩ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ២ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ ; និងទី២ឈ្មោះ តាំង ឈីវហុក ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១៦៤ ផ្លូវលេខ១៣២Z សង្កាត់ ទឹកល្អក់១ ខណ្ឌទួល គោក រាជធានីភ្នំពេញ ។

ចំណែកភស្តុតាងនិងវត្ថុតាងចាប់យកមាន៖ សោចង្កូតរថយន្ត ចំនួន ២ ដើម, កូនកន្ត្រៃចំនួន១,កូនសោលេខ១០  ចំនួន ១, ក្បាលកូវអាគុយរថយន្តចំនួន ១ ,រថយន្តមួយគ្រឿងម៉ាកToyota Camryខាងលើ ជារបស់ជនរងគ្រោះ ឈ្មោះ វង្ស សម្ភស្សហាសស្តា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៩៣ ភូមិទួលសង្កែ  សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ លក់ដូរ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print