លោក យិន សាន អធិការខណ្ឌចំការមន បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ នគរបាលម្នាក់ដែលកំពុង សម្រាកព្យាបាលជំងឺ លើសឈាម នៅមន្ទីរពេទ្យរុស្ស៊ី

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ លោក យិន សាន អធិការដ្នានគរបាលខណ្ឌចំការមន បានដឹកនាំមន្ត្រីក្រោមឱវាទនិងបាននាំយកថវិកាចំនួន ៥០ម៉ឺនរៀល ចុះសួរសុខទុក្ខ មន្ត្រីនគរបាលប៉ុស្តិ៍ទំនប់ម្នាក់ ដែលកំពុង សម្រាកព្យាបាលជំងឺ និងលើសឈាម នៅមន្ទីរពេទ្យរុស្ស៊ីផង។

លោក យិន សាន បានលើកឡើងថា ខណៈដែរលោកនិងមន្ត្រីក្រោមឱវាទបានចុះមក សួរសុខទុក្ខផ្ទាល់នេះ ក៏មាននាំយកថវិកាចំនួន ៥០ម៉ឺនរៀល ទៅជួយឧបត្ថម្ភដល់ មន្ត្រីនគរបាលប៉ុស្តិ៍ទំនប់ ពេលបំពេញភារកិច្ចជិះម៉ូតូល្បាត ក្នុងមូលដ្ឋានមានបញ្ហាសុខភាព ជំងឺលើសឈាមដួលសន្លប់ និងផ្ដាំផ្ញើអោយខំព្យាបាល និងថែសុខភាពអោយបានល្អ បើមានបញ្ហាថ្លៃព្យាបាល សូមអោយគ្រួសារមករាយការណ៍ មកលោកអធិការដើម្បី ចាត់ចែងថ្លៃថ្នាំព្យាបាល ។

បើតាមលោក ផន អូន នាយប៉ុស្តិ៍ទំនប់ទឹក បានអោយដឹងថា លោក អនុសេនីយ៍ឯក ស៊ូ ចំរើន មានអាយុ៥២ឆ្នាំជាមន្រ្តី នគរបាលរដ្ឋបាលប៉ុស្តិ៍ទំនប់ទឹក ខណ្ឌចំការមនដែលមាន ជំងឺប្រចាំកាយបេះដូងនិង លើសឈាម ដោយមុនកើតហេតុបានជិះម៉ូតូល្បាត ក្នុងមូលដ្ឋានដូចសព្វដងដើម្បី ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ លុះមកដល់ចំណុចក្បែរផ្សារសុវណ្ណា ឈប់ម៉ូតូស្រាប់តែដួល តែមានម្នាក់ទៀតជិះជាមួយទ្រជាប់ មិនអោយដួលបោកក្បាល ហើយប្រញាប់ហៅរថយន្តសង្រ្គោះ ដឹកមកសំរាកនៅអាគារបេះដូង នៅមន្ទីរពេទ្យរុស្ស៊ីតែម្ដង ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print