ភ្នំពេញ៖គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា “ការថ្លែងសន្ទរកថារបស់លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ធ្វើឱ្យព្រះសង្ឃទូទាំងប្រទេស សម្តែងការមិនពេញព្រះទ័យ ហើយចំណុចមួយចំនួនពិតជាមិនអាចទទួលយកបានទេ”។
លិខិតបំភ្លឺរបស់គណៈសង្ឃនាយកនៃព្រះរាជព្រះរាជាណាចក្រ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នេះ ជម្រាបជូនលោកសុខ ទូច ថា “ទាក់ទងនឹងប្រធានបទ”ការពង្រឹងវិន័យសង្ឃ” គឺជាសមត្ថកិច្ចរបស់ស្ថាប័នគណៈសង្ឃនាយក និង ថេរសភាពុទ្ធសាសនា ដែលមានភារកិច្ចរៀបចំចាត់ចែង និង បកស្រាយលើបញ្ហានេះ”។
ជាមួយគ្នានេះ គណៈសង្ឃនាយក សូមបំភ្លឺចំពោះខ្លឹមសារមួយចំនួនដែលលោក សុខ ទូច បានលើកឡើងក្នុងអង្គសិក្ខាសាលា ៕ចេស្តា
...