បុរសជនជាតិចិនពីរនាក់បើករថយន្តស៊េរីទំនើបម៉ាកHUMMERបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់២កង់

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនពីរនាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តស៊េរីទំនើបមួយគ្រឿងបុកក្បាលនាគពុះចែកទ្រូងផ្លូវលាន់ដូចរន្ទះបណ្តាលបាក់អស់២កង់រថយន្តបង្កររងការខូចខានផ្នែកខាងមុខមួយកំណាត់ទៅមុខទៅលេងរួចចំណែកតៃកុងនិងអ្នករួមដំណើររងរបួសបែកមុខមាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២-៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ខែតុលាឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៩៩ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនពីរនាក់ស្រវឹងស្រាធ្លាក់ភ្នែកបើកស៊េរីទំនើបមួយគ្រឿងម៉ាកHUMMERពណ៏ពាក់ស្លាកលេខភ្នំពេញ2Z-1555ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងលាន់ដូចរន្ទះបណ្តាលឲ្យបាក់អស់២កង់ចំណែករថយន្តបង្កររងការខូចខានមួយកំណាត់ខាងមុខទៅមុខលេងក្រោយមកបុរសជនជាតិចិនទាំងពីរនាក់មិនបានទៅណានោះទេបានដេកនៅក្នុងរថយន្តព្រមទាំងមានរបួសបែកមុខបែកមាត់ដេកសង្ងំធ្វើព្រងើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print