សយ រតនា បញ្ចេញបទ”តណ្ហា”ចាក់ចំបេះដូងអ្នកគាំទ្រខ្លាំង

ចែករំលែក៖

https://www.youtube.com/watch?v=Ag2QF-2V-HE

ភ្នំពេញ៖ ក្រោយពីប្រកាសចាកចេញពីផលិតម្មថោនមិនបានប៉ុន្មានផង អ្នកនិពន្ធ សយ រតនា ស្រាប់តែចេញមុខច្រៀងដោយខ្លួនឯងរហូតទទួលបានការស្វាគមន៍ច្រើនពីអ្នកគាំទ្រ។ បទ”តណ្ហា” ទើបនឹងបញ្ចេញក្តៅៗនេះក៏បាននិងកំពុងចាក់ចំបេះដូងទស្សនិកជនមិនតិចនោះដែរ។

សាងភាពល្បីល្បាញត្រឹមរយៈពេលខ្លី អ្នកនិពន្ធ សយ រតនា បានចាប់យកការច្រៀងថ្មីបន្ថែមទៀតស្របតាមចំណូលចិត្ត និងសំឡេងគាំទ្ររបស់អ្នកស្តាប់។ បទ”តណ្ហា”ជាបទថ្មីប្លែកនិយាយអំពីចំណង់ស្នេហារបស់មនុស្សត្រឹមកំដរអារម្មណ៍ មិនបានគិតដល់រឿងរ៉ាវមនោសញ្ចេតនា  បានក្លាយជាប្រធានបទថ្មីក្តៅគគុកសម្រាប់​យុវវ័យពិសេសអ្នកនិយមយកស្នេហាជាការកម្សាន្តអារម្មណ៍មួយគ្រានោះ។

អ្នកនិពន្ធរូបនេះថ្លែងថា ជាស្នាដៃនិពន្ធ និងច្រៀងដោយផ្ទាល់នេះចង់លាតត្រដាងអំពីចំណង់របស់បុរសដែលគិតតែរឿងចំណង់ស្រើបស្រាល មិនគិតពីក្តីស្រលាញ់ សេចក្តីសុខ សុភមង្គលពិតប្រាកដ គឺការផ្លាសប្តូរស្នេហ៍ពីមួយទៅមួយដែលលទ្ធផលចុងក្រោយគឺវិបដិសារីសម្រាប់ខ្លួនឯងនិងមនុស្សនៅជុំវិញខ្លួន។ លោកបន្តថាការងារនិពន្ធលោកនៅតែបន្តដដែលប៉ុន្តែមិនមែនផ្តាច់មុខសម្រាប់ផលិតកម្មណានោះទេ ហើយការច្រៀងក៏លោកនៅតែបន្តស្របតាមការចង់បាន និងគាំទ្ររបស់ទស្សនិកជន។

លោកថានៅមានបទចម្រៀងថ្មីប្លែកជាច្រើនបន្តទៀត ពិសេសប្រភេទបទចម្រៀងបែបសាច់រឿងបន្តគ្នាដែលបកស្រាយដោយតារាចម្រៀងរួមក្រុម ពិសេសតារាចម្រៀង ប៊ុត សីហា។  លោករំពឹងថាស្នាដៃថ្មីដែលលោកបានបញ្ចេញនេះនឹងកាន់តែធ្វើឲ្យពេញចិត្តសម្រាប់ទស្សនិកជន ហើយក៏រំពឹងថានឹងទទួលបានកម្លាំងចិត្តបន្តការងារនិពន្ធ និងច្រៀងទៅមុខផងដែរ។

គួរបញ្ជាក់ដែរថា អ្នកនិពន្ធសយ រតនា ធ្លាប់បានក្លាយជាអ្នកនិពន្ធប្រចាំផលិតកម្មថោនជាច្រើនឆ្នាំកន្លងមកហើយតាមរយៈការប្រកួតប្រជែងសមត្ថភាព។ បទចម្រៀងដែលលោកធ្លាប់បាននិពន្ធឲ្យស្ទើរគ្រប់គ្នាក្នុងផលិតកម្មថោនច្រៀងមានមិនក្រោម៥០បទនោះទេ ហើយបទដែលទទួលបានការគាំទ្រច្រើនមានដូចជាបទកូលាបពុលដីដែលច្រៀងដោយលោកកែវ វាសនា បទបំពេរម្តាយរបស់ កញ្ញា មាស សុខសោភា បទអ្នកណាឲ្យអូនទៅរបស់លោក ខេម បទ មាន់ស្រែនិងបទលុយលុយរបស់កញ្ញា រ៉ាប៊ីជាដើម។ ក្រោយចាកចេញគេបានឃើញវត្តមានអ្នកនិពន្ធរូបនេះចេញមុខបម្រើការងារក្នុងអង្គការ IKARE រួមទាំងបានច្រៀងបទចម្រៀងរួមគ្នាជាមួយអ្នកចម្រៀងមួយចំនួនទៀតក្នុងក្រុមមរតកមេឌាផងដែរ៕  ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print