ខួប​ទី​២៧​ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុង​បារីស​ ,​ សម្តេច​តេជោ​ នឹងជម្រាបជូនបងប្អូនជនរួមជាតិអំពីប្រវត្តិពិតនៃដំណើររឿងជាប្រវត្តិសាស្រ្តនេះ

ចែករំលែក៖

ស្វីស​​៖នៅ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨​ នេះ គឺខួប២៧ឆ្នាំ (២៣ តុលា ១៩៩១ -២៣ តុលា ២០១៨) នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។

ហ្វេសប៊ុក​ផេក​សម្តេច​តេជោ​ ចេញ​ផ្សាយ​ថា​ នៅក្នុងថ្ងៃរំលឹកខួប ២៣ តុលា ថ្ងៃនេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងជម្រាបជូនបងប្អូនជនរួមជាតិអំពីប្រវត្តិពិតនៃដំណើររឿងជាប្រវត្តិសាស្រ្តនេះ ដែលនឹងផ្សាយផ្ទាល់ (LIVE ) លើផេកសម្តេចតេជោពីទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃទី ២៣ តុលា (រវាងពីម៉ោង ៦:០០ល្ងាច- ១០:00 យប់) នៅស្វីស ត្រូវនឹងម៉ោង (១១:០០យប់ – ៣:០០ យប់ ចូលដល់ថ្ងៃទី ២៤ តុលា ម៉ោងនៅកម្ពុជា)៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print