ឈុតរឿង”កូនក្រក” របស់នាយពាក់មី ត្រូវ Facebook និង Youtube បិទមិនឲ្យផ្សាយ

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តខ្នាតធំបែបភ័យរន្ធត់​រឿង​កូន​ក្រកជា​ស្នាដៃ​ថ្មី​របស់​អ្នក​​​ដឹក​នាំ​រឿង និង​ជា​​តារា​កំ​ប្លែង​​​នាយ ពាក់មី ត្រូវ Facebook និង​ Youtube បិទ( Block) មិនឲ្យធ្វើការផ្សាយដែល​​ទំនង​​ជា​ស្នាដៃ​​នេះ​​មាន​​ភាព​​រន្ធត់​​ឃោរឃៅខ្លាំង​ពេក​អាច​​ប៉ះពាល់​​ដល់​​អ្នកទស្សនា ឬអ្នកលេងបណ្តាញសង្គមដ៏ពេញនិយមទាំងនេះ។

ក្រោយសំងំផលិតភាពយន្តថ្មីអស់ជាច្រើនខែ ស្រាប់តែស្នាដៃដឹកនាំសម្តែងរឿងថ្មីរបស់តារាកំប្លែងនាយពែកមីគឺរឿង “កូនក្រក” ចាប់ផ្តើមចេញផ្ទាំងផ្សព្វផ្សាយ ប៉ុន្តែឈុតឆាកខ្លី(Trailer)របស់ភាពយន្តនេះត្រូវបានបិទមិនឲ្យធ្វើការផ្សព្វផ្សាយ។ លោក លៀក លីណា អ្នក​គ្រប់គ្រង​​ការ​​ផលិត​​របស់​​ផលិត​កម្ម LD Picture បាន​​លើក​​ឡើង​ថា ស្នាដៃ​ថ្មី​​របស់​​នាយ ពាក់ មី គឺ​បាន​​សម្រិត​សម្រាំង​​គុណភាព​​ខ្លាំង​​ជា​មុន ហើយ​ស្នាដៃ​នេះ​​គឺ​បង្ហាញ​​ពី​ឈុត​​ឆាក និង​ភាព​​ភ័យ​រន្ធត់​​ខ្លាំង។ លោកទទួលស្គាល់ថាឈុតភ័យរន្ធត់ខ្លាំងនេះបានធ្វើឲ្យបណ្តាញសង្គមហ្វេសប៊ុក(Facebook) និង Youtube ​​ ​​មិន​​អនុញ្ញាត​​ឱ្យ​​ផ្សព្វផ្សាយ។

ផលិតករល្បីឈ្មោះរូបនេះបន្ត​ថា​បើទោះ​​ជា​បណ្ដាញ​​សង្គម Facebook និង Youtube មិន​​អនុញ្ញាតិ​​ឱ្យ​ផ្សព្វផ្សាយ​ក្ដី ក៏ប៉ុន្តែ​​លោក​​នៅ​តែ​​មាន​​ការ​រំពឹង​​ខ្ពស់​​ថា​​ភាពយន្តរឿរ​កូនក្រកនឹង​ក្លាយ​​ជា​ចំណី​អារម្មណ៍​ប្លែក​​សម្រាប់​អ្នក​​ទស្សនា។ ជា​ពិសេស​​ទស្សនិក​ជន​​ចូលចិត្ត​​ទស្សនា​​រឿង​​បែប​​ភ័យ​​រន្ធត់។ទន្ទឹម​នឹង​​ការ​រំពឹង​​លោក លៀក លីដា ក៏​សំណូមពរ​ទស្សនិក​ជន​​ចូល​​ទស្សនា​​ស្នាដៃ​​ថ្មី​របស់​​នាយ ពាក់មី ឱ្យ​បាន​​ច្រើន​​កុះករ ដែល​ជា​ការ​​ជួយ​លើក​​កម្ពស់​​វិស័យ​​ភាពយន្ត​ខ្មែរ​​កំពុង​ធ្លាក់​​ចុះ។ ក្នុង​នោះ​​ផលិត​កម្ម LD Picture តែង​​តែ​រក​វិធី​ថ្មី និង​ប្លែក​ជា​ពិសេស​គុណ​ភាព​​រឿង​​តែ​ម្ដង​ដើម្បី​​ឆ្លើយ​តប​តាម​​ការ​ចង់​​បាន​​ពី​​ទស្សនិក​ជន។

គួរបញ្ជាក់ដែរថាស្នាដៃ​ថ្មី​របស់​​តារា​​កំប្លែង និង​ជាអ្នក​​ដឹក​នាំ​​រឿង​ គឺ​រឿងកូនក្រកនឹង​ដាក់​បញ្ចាំង​​ជា​ផ្លូវការ​​ចាប់​ពី​ថ្ងៃ​​ទី ៩ ខែ​វិច្ឆការ ឆ្នាំ​២០១៨ ខាង​មុខ​នៅ​គ្រប់​​រោង​​ភាពយន្តទំនើបទាំងអស់៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print