ភ្នំពេញ ៖ មន្ត្ត្រីនគរបាលម្នាក់ស្លៀកពាក់ ស៊ីវិលម្នាក់ជិះម៉ូតូបុកគេហើ យដកកាំភ្លើងវាយអ្នករត់ម៉ូតូឌុ បម្នាក់បណ្តាលបែកក្បាលហូរឈាមស្ រោចពេញមុខហើយព្យាយាមបើករត់ចេញពី កន្លែងកើតហេតុ ក្រោយពីបានបង្កគ្រោះថ្នាក់ចរា ចរណ៍នៅតាមដងផ្លូវតិចតួចបង្កឲ្យមានការផ្ញាក់ផ្អើ លយ៉ាងខ្លាំងកាលពីវេលាម៉ោង ៩-៤០ខែតុលាឆ្នាំ២០១៨ស្ថិត នៅតាមបណ្ដោយផ្លូវ៥៩៨ត្រង់ ចំណុចស្ពានអាកាស៧មករាស្ថិត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបាន ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ជនបង្កម្នាក់ ដែលគេស្គាល់ថាជានគរបាលប្រធានផ្ នែកមន្ទីរប្រឆាំងគ្រឿងញៀនក្រសួ ងមហាផ្ទៃ(ក៦) បានជិះម៉ូតូមួយគ្រឿងម៉ាក Honda PCX ពាក់ស្លាកលេខភ្នំពេញ1FY- 7117 ពណ៌ខ្មៅបានធ្វើដំណើរស្រប ទិសគ្នាពីជើងទៅត្បូងជាមួយនឹ ងម៉ូតូមួយគ្រឿងទៀតម៉ាក Honda dream សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FI-3685ជា មួយជនរងគ្រោះ លុះមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូជនបង្កPCXខាងលើបានគៀរ ម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួល បោកទៅនឹងថ្នល់បែកកាបាំងមួ យចំហៀង បន្ទាប់មកជនបង្កមិនបានឈប់ដោះស្ រាយគ្នានោះទេ ដោយបានបន្ថែមល្បឿនបើករត់ទៅមុខ ចំណែកជនរងគ្រោះវិញបានលើ កម៉ូតូជិះដេញតាមរហូតមកដល់ ការ៉ាស់សាំងតេលាក្បែរមន្ទី រពេទ្យអរុណរះតាមបណ្ដោយផ្លូ វ២៧១ជនរងគ្រោះបានតាមទាន់ ហើយបានប្រទួសសារាយនិងគ្នាបង្កជាហិង្សាដកកាំភ្លើងខ្លី មកវាយលើជនរងគ្រោះបណ្ដាល ឲ្យបែកក្បាលហូរឈាមពេញមុខ។
ក្រោយពីបង្កហិង្សារួចជនបង្កបា នឲ្យលុយទៅជនរងគ្រោះចំនួន២០០ដុល្ លាដើម្បីបញ្ចប់រឿង រួចបានបន្តដំណើរទៅចូលផ្ទះមួយកន្ លែងនៅចំណុចបូរីសឡាតាមបណ្តោយផ្លូ វ៣៧១ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ស្រាប់តែផ្អើលដល់កម្លាំងសមត្ថកិ ច្ចដែលដឹកនាំដោយផ្ទាល់ពីលោក ហួរ ម៉ែងវ៉ាង អធិការនគរបាលខណ្ឌសែនសុខចុះមកអន្ តរាគមន៍ដល់ផ្ទះនិងឃាត់ខ្លួ នជនបង្កនិងដកហូតបានអាវុធខ្លីមួ យដើមភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ច បាននាំខ្លួនជនបង្កនិងជនរងគ្រោះ មកអធិការដ្ឋាននរបាលខណ្ឌសែនសុ ខដើម្បីសាកសួរចាត់ការបន្តទៀត៕ដោ យ៖ ភារ៉ា ដង្កោ