ភ្នំពេញៈក្មេងប្រុសស្រីចំនួន២នា ក់បងប្អូនបាននាំគ្នារត់លេងស្រា ប់តែមានសត្វឆ្កែមួយក្បាលដែលមា នម្ចាស់ចិញ្ចឹមនៅផ្ទះក្បែរនោះបា នមកខាំក្មេងទាំង២នាក់អោយរងរបួ សធ្ងន់ធ្ងរបង្កការភ្ញាក់ផ្អើលកា លពីថ្ងៃទី១៩និងថ្ងៃទី២០ ខែតុលាឆ្នាំ២០១៨ នៅបរិវេណផ្ទះជួ លក្នុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ហើយម្ចាស់ឆ្កែបង្កនោះហាក់បីដូ ចជាមិនចង់ទទួលខុសត្រូវទើបភាគីខា ងម្តាយរងគ្រោះនាំមកប៉ុស្តិ៍ នគរបាលចោមចៅទី៣ដើម្បីជួយដោះស្រា យ។
ក្មេងរងគ្រោះ ទាំង២នាក់បងប្អូន ទី១ ឈ្មោះ ហេង សក្កណា ភេទស្រី អាយុ៧ឆ្នាំ របួសពេញផ្ទៃមុខ និងភ្នែក ទី២ ឈ្មោះ ហេង សំណាង ភេទប្រុស អាយុ៣ឆ្នាំ រងរបួសមុតធ្លាយបំពង់ក ស្លឹកត្រចៀក ។ ទាំង២នាក់រស់នៅក្នុងបន្ទុក ម្តាយឈ្មោះ ប៊ុន ចាន់ណា អាយុ៣១ឆ្នាំ មុខរបរកម្មការនីរោងចក្រ ជាស្រ្តីម៉េម៉ាយ មានកូន៣នាក់ ប្រុស២នាក់ ស្រី១នាក់ ក្មេងរងគ្រោះទាំង២ ជាកូនទី២និងទី៣ ស្នាក់នៅបន្ទប់ជួលលេខ២អា ជាន់ទី១ ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មាន ស្រុកកំណើត ភូមិរកា ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
បើតាមសម្តីម្តាយក្មេងរងគ្រោះបា នអោយដឹងថា កូនរបស់គាត់បាននាំគ្នារត់លេងក្ នុងបរិវេណផ្ទះជួលស្រាប់តែដល់វេ លាកើតហេតុសត្វឆ្កែមួយក្បាលបា នមកខាំកូនគាត់ទាំង២នាក់បណ្តាលអោ យរងរបួសធ្ងន់។ក្រោយមកគាត់ក៏ហៅ រថយន្តសង្គ្រោះកងពលតូច៩១១មកដឹ កទៅសង្គ្រោះនៅមន្ទីរពេទ្យហើយក៏ បាននិយាយសម្រួលដោយចង់អោយម្ចាស់ ឆ្កែទទួលខុសត្រូវតែម្ចាស់ឆ្កែហា ក់បីដូចជាមិនខ្វល់។បន្ទាប់មកទើ បម្ចាស់ឆ្កែព្រមសង់ថ្លៃព្យាបា លជម្ងឺចំនួន៥០ដុល្លារដើម្បីបញ្ ចប់រឿងតែភាគីខាងរងគ្រោះមិនព្ រមដោយទាមទាសំណងចំនួន២០០០ដុល្លា រ។
មិនត្រឹមតែប៉ុណ្ណោះម្ចាស់ឆ្កែ ថែមទាំងជម្រុញឲ្យភាគីរងគ្រោះដើ រប្តឹងចុះ ទើបភាគីរងគ្រោះមិនសុខចិត្ត រហូតដល់សមត្ថកិច្ចចុះទៅអន្តរា គមន៍ ហៅភាគីសងខាងចូលនិយាយគ្នានៅរសៀ លថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅប៉ុស្តិ៍ចោមចៅ ដោយភាគីម្ចាស់ឆ្កែ ហានឲ្យត្រឹម៥០០ដុល្លាបញ្ចប់រឿង ខណៈដែលភាគីរងគ្រោះទាមទា២០០០ដុល្ លា ក៏ដោយសារ ភ្នែកកូនស្រីម្ខាងរងរបួស មិនទាន់ដឹងថា វាសនាយ៉ាងដូចម្តេចផង ។
ដំណោះស្រាយ រឿងសត្វឆ្កែម្ចាស់ចិញ្ចឹមហើយ បង្កខាំក្មេង២នាក់បងប្អូនបណ្តា លឲ្យរងរបួសធ្ងន់ សមត្ថកិច្ចដោះស្រាយមិនទាន់ចេញនៅ ឡើយ ខណៈដែលភាគីម្ចាស់សត្វឆ្កែ ដូចជាក្រអើតក្រទម ត្រូវបានវិលត្រឡប់ទៅវិញរៀងខ្លួ នសិន ៕