ស្រ្តីជាមេក្លោងជួញដូរមនុស្ស​ឱ្យ ស្រីៗយកប្តី​នៅ​ប្រទេស​ចិន និងធ្លាប់លក់ព្រហ្មចារីយ៍កូនស្រីបង្កើត៣នាក់អោយបុរសបម្រើតណ្ហា ពេលនេះត្រូវសមត្ថមិច្ចចាប់ខ្លួនបញ្ជូនទៅសាលាដំបូងហើយ

ចែករំលែក៖

​ខេត្តក្រចេះ​៖ នគរបាលប្រឆាំងការជួញដូរ​មនុស្ស និង​ការពារ​អ​នី​ត​ជនបានធ្វើការឃាត់ខ្លួនស្ត្រីមេខ្យល់ម្នាក់ដែលជាមេក្លោងរកស៊ីរត់ពន្ធមនុស្ស​ឆ្លងដែន​ទៅ​យក​ប្តី​នៅ​ប្រទេសចិននិងធ្លាប់លក់ ព្រហ្មចារីកូនស្រីបង្កើតរបស់ខ្លួនចំនួន៣នាក់ទៀតផង។

 

នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតជនខេត្តក្រចេះធ្វើការចុះស្រាវជ្រាវ​និង​រកឃើញ​ថាមានជាប់សង្ស័យជាមេក្លោងជួញដូរមនុស្សឆ្លងដែនដោយខុសច្បាប់ទើបឈានដល់ធ្វើការឃាត់ខ្លួនបាននៅខេត្តរតនគិរីនាថ្ងៃព្រហស្បតិ៍៩កើតខែអស្សុជឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី១៨ខែតុលាឆ្នាំ២០១៨នេះតែម្តង។

 

តាមប្រភពថាស្ត្រីជនសង្សយ័ជាម្តាយដែលគ្មានព្រហ្មវិហាធម៌ចិញ្ចឹមកូនស្រីសំរាប់តែលក់ព្រហ្មចារីយ៍នោះមាន​ឈ្មោះ ឌី ចាន់​ធី អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ។

លោកស្រី​វរសេនីយ៍ឯក នៅ រតនា ស្នងការរងទទួលបន្ទុកប្រឆាំងការជួញដូរមនុស្សនិងការពារអនីតជននៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះបានប្រាប់ក្រុមអ្នកព័ត៌មាននៅថ្ងៃចន័្ទ១៣កើតខែអស្សុជឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី២២ខែតុលាឆ្នាំ២០១៨នេះថាការចាប់ខ្លួនស្ត្រីសង្ស័យខាងលើយោងតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារក្មេងស្រីរងគ្រោះចំនួន​៣​នាក់ រស់នៅ​ភូមិ​ថ្នល់ ឃុំស្វាយជ្រះស្រុកស្នួលខេត្តក្រចេះដែលប្តឹងចោទលើស្ត្រីសង្ស័យរូបនេះពី​បទជួញដូរមនុស្សក្នុងរូបភាព​បោក​បញ្ឆោត​ឱ្យទៅ​យកប្តីនៅប្រទេសចិនដោយ​ខុសច្បាប់​។

 ហើយស្ត្រីជនសង្សយ័នេះ​ក្រៅពី​ជាប់​សង្ស័យ​ពី បទ​ជួញដូរមនុស្សឆ្លងដែននេះនៅ​មាន​ជាប់​ពាក់ព័ន្ឋ​និងបទក្លែងឯកសារមួយចំនួនទៀត​ផង។

លោកស្រីវរសេនីយ៍ឯកបន្តថា  ក្រោម​ការណែនាំ​ពី​លោក​ឧត្តម សេនីយ៍​លន់ សុផាត ស្នងការនគរបាលខេត្តមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនិងមានការឧបត្ថម​គាំទ្រ​ពី​អង្គការ​មេត្រី​អន្តរជាតិ​ហៅកាត់ថាI’M(​អេម​)បានធ្វើឱ្យនគរបាល​បំបែក​សំណុំរឿង​ជួញដូរ​មនុស្ស​និង​ជួញដូរ​មនុស្ស​ទ្រង់ទ្រាយធំនេះ​បាន​។

​លោកស្រីថាកាលពីអំឡុងប៉ុន្មានឆ្នាំមុនស្ត្រីជនសង្ស័យ​រូប​នេះ​ធ្លាប់បានលក់​ព្រហ្មចារីកូនស្រីបង្កើតខ្លួនឯងម្នាក់ពេលនាងទើបតែ មាន​អាយុ​១៤​ឆ្នាំ​នៅ នៅ​ខេត្ត​បាត់ដំបង​។

 ហើយក្រោយពីលក់​ព្រហ្មចារី​កូនស្រី​មិន​ទាន់​គ្រប់​អាយុនេះបាន​ត្រឹម​មួយសប្តាហ៍ក៏បង្ខំនាង​ឱ្យប្រកប​រកស៊ី​ផ្លូវភេទ​បន្តទៀត ស្រ្តីនោះជា​អ្នក​ហៅ​ម៉ូយ​ឱ្យ ក្នុង​មួយ​ថ្ងៃ​មាន​ភ្ញៀវ​ចាប់ពី​៥​ទៅ​៦​នាក់​ដែល​ចូល​រួមភេទ​ជាមួយ​នាង។

​នេះបើតាមលោកស្រីស្នងការរង​បានសាក​សួ នារី​ជា​កូនស្រី​ដែល​រងគ្រោះ​ទាំង​៣នាក់ដែលទ្រាំនិងការគៀបសង្កត់​មិន​បាន​ក៏​រត់គេចខ្លួនរសាត់អណ្តែត​រហូត​បាន​ទៅ​យក​ប្តី​នៅ​ប្រទេស​ចិន​មួយរយៈនោះ​។

ដោយពេលស្ត្រី​ជា​ម្តាយ​រូបនេះ បានដឹង​ថា​កូន​ស្រី​​គេចខ្លួន​បាន​ទៅ​យក​ប្តី​នៅ​ប្រទេស​ចិន ក៏បាន​បោក​បញ្ឆោត កូនស្រី​របស់​ខ្លួន​ចំនួន​២​នាក់​ទៀត ​ដែលម្នាក់​មាន​អាយុ​២៣​ឆ្នាំ និង​ម្នាក់​ទៀត​មាន​អាយុ​២០​ឆ្នាំ​នៅ​ជាសិស្សនៅឡើយនោះគំរាម​ឱ្យ​នាង​ឈប់​រៀន​និង​​ ក្លែងឯកសាររត់ការតាមឱ្យនាងទៅយកប្តីនៅប្រទេសចិនដោយខុសច្បាប់បន្ថែមទៀ ។

លោកស្រីស្នងការរងបន្តថា​កូនៗ​ដែល​បាន​ទៅ​យក​ប្តី​នៅប្រទេស​ចិននោេះពួកគេ​ទាំង​ពីរ​នាក់ទ្រាំនិងការធ្វើបាបពីប្តីជនជាតិចិនមិនបានក៏រត់មកស្រុកខ្មែរវិញតែត្រូវស្ត្រីជាម្តាយរូបនេះបង្ខំនិងបោកបញ្ឆោតយកទៅលក់បន្តទៀត​។

ដល់ពេលមត្ថមិច្ចឃាត់ខ្លួនស្ត្រីជនសង្សយ័នោះបាទើប​មាន​នារី​ធ្លាប់​រងគ្រោះ​ទាំងបីរនាក់ជាកូនបង្កើត​ស្ម័គ្រ​ចូល​ ខ្លួន មក​បំភ្លឺ​​ជុំវិញ​រឿងហេតុ​ដែល​ម្តាយ របស់​គេ​បាន​ប្រព្រឹត្តកន្លងមកដែរ។

សមត្ថមិច្ចក្រោយពីធ្វើការសាកសួស្រ្តីជនរងគ្រោះរួចមកក៏បានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តនារសៀលថ្ងៃចន័្ទ១៣កើតខែអស្សុជឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី២២ខែតុលាឆ្នាំ២០១៨ផងដែរ៕

ដោយ ជីវន្ត័

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print