រថយន្តហាយឡេនឌ័របត់ឆ្លងផ្លូវត្រូវម៉ូតូបុកពេញទំហឹងបណ្តាលឲ្យបុរសម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ:រថយន្តហាយឡេនឌ័រមួយគ្រឿង​បើកបើកបត់
ឆ្លងផ្លូវត្រូវបានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុកពេញទំហឹងបណ្តាលឲ្យដួលរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជិត៩យប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១(សឡា) កែងនិងផ្លូវបេតុង ខាងមុខខារ៉ាអូខេគ្រួសារ អាយ ដល ក្នុងសង្កាត់អូរបែក ខណ្ឌសែនសុខ។

ប្រភពពត៌មានកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តហាយឡេនឌ័រ មួយគ្រឿង ពណ៌កណ្តុះប្រម៉េះ ពាក់ស្លាកលេខ ភ្នំពេញ 2AF-3283 បើកបរជាលក្ខណ:គ្រួសារតាមផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុលើផ្លូវ៣៧១ បានបត់ឆ្វេងបានបន្តិចស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1G-9405 តាមបណ្តោយផ្លូវ៣៧១ ក្នុងទិសដៅពីត្បូងទៅជើងចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកចំទ្វារខាងឆ្វេង បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសស្រាល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print