បុរសជនជាតិ ស្លូវ៉ាគីម្នាក់បានដេកស្លាប់នៅខុនដូរ CAMTECH ( SP360) បណ្ដោយមកពីខ្យល់គ

ចែករំលែក៖

ភ្នំពេញៈ នាព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៨ នៅវេលាម៉ោង១០”០០នាទីមានករណីបុរសជនជាតិស្លូវ៉ាគីម្នាក់បានដេកស្លាប់នៅក្នុងខុនដូរ CAMTECH ( SP360) បណ្ដោយមកពីខ្យល់គ ផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចអោយដឹងថាមុនកើតហេតុជនរងគ្រោះមានឈ្មោះ Malina Jozef ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិស្លូវ៉ាគី មុខរបរទេសចរណ៍ បានចូលមកស្នាក់ខាងលើបាន១ឆ្នាំមកហើយនៅ ជាន់ទី៤ បន្ទប់៣០៤ ស្រាប់តែដល់ថ្ងៃកើតហេតុខាងលើក៏មិនឃើញគាត់ចេញមកខាងក្រោយបានគាស់ទ្វាយូរពេកក៏បានយកសោរមកចាក់ទ្វាស្រាប់តែឃើញជនរងគ្រោះបានដេកស្លាប់បាត់ទៅហើយ តែដោយសារម្ចាស់ខុនដូរ ខាងលើក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្នានភ្លាមៗផងដែរ ។

បន្ទាប់ពីសមត្ថកិច្ចជំនាញ់បានចះុមកធ្វើកោសលវិឆ្ច័យ រួចមក ក្រុមអ្នកសារព៍ត៌មានបានទៅសួរនាំប៉ុន្តែខាងក្រុមមន្រ្តីជំនាញបានបង្ហើបប្រាប់ថាបុរសរងគ្រោះដែលបានស្លាប់បណ្ដោយមកពីខ្យល់គ​ បច្ចុប្បន្នសពបានទៅដំកល់នៅសាលពេទ្យរុស្សី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print