ស្រវឹងស្រាខឹងគេមើលមុខយកដំបងឬស្សីវាយនិងយកដុំដ្មគុបគេឯងត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេ​ត្កកណ្ដាល ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីផឹកស្រាស្រវឹង ខឹងគេមើលមុខយកដំបងឬស្សីវាយយុវជនម្នាក់ រួចក៏យកដុំថ្មទៅគុបគេឯងផ្សេងទៀត កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨  វេលាម៉ោង១៥ និង១៥នាទី នៅចំណុចលើផ្លូវបេតុង ស្ថិតនៅភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ  ខេត្តកណ្តាល។
មន្រ្តីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ធុយ សុភា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ។ ចំណែកជនរងគ្រោះចំនួន២នាក់ ទី១
-ឈ្មោះ ហា សេងហ៊ឺ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ និងទី២-ឈ្មោះ សុក ជា ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១០ព្រឹក ជនសង្ស័យ និងមិត្តភក្ដិ០៣នាក់ បាននាំគ្នាផឹកស្រា រហូតដល់ម៉ោង១៤រសៀល ទើបបំបែកគ្នាទៅផ្ទះរៀងៗខ្លួន ។ចំណែកជនសង្ស័យ បានដើរទៅផ្ទះបងស្រីរបស់ខ្លួន នៅឯផ្លូវបេតុង ដើម្បីសុំលុយចំនួន២០០០រៀល ពីបងស្រី យកទៅទិញប្រេងសាំងចាក់ម៉ូតូជិះដើរលេង តែបងស្រីគេពុំអោយទេ ។ ជាហេតុធ្វើឲ្យជនសង្ស័យខឹងយ៉ាងខ្លាំង ខណៈនោះឃើញជនរងគ្រោះ
ឈ្មោះ ហា សេងហ៊ឺ បានជិះ ម៉ូតូកាត់មុខផ្ទះក៏យកដំបងឬស្សីវាយទៅលើឈ្មោះ ហា សេងហ៊ឺ ដោយសារតែមើលមុខជនសង្ស័យ បណ្ដាលឲ្យត្រូវចំស្មា និងឆ្អឹងជំនីខាងឆ្វេង រួចឈ្មោះ ហា សេងហ៊ឺ ក៏ទុកម៉ូតូចោលរត់គេចខ្លួនទៅ ចំណែកជនសង្ស័យបានយកដំបងឬស្សីនោះវាយម៉ូតូជនរងគ្រោះទៀត ។ ក្រោយពីវាយម៉ូតូហើយ ជនសង្ស័យរូបនេះបានដើរទៅដល់ចំណុចមុខផ្ទះឈ្មោះ ឌុក ណន ដែលមានជនរងគ្រោះឈ្មោះ សុក ជា នៅអង្គុយពិភាក្សាគ្នាជាមួយអ្នកជិតខាង៤ទៅ៥នាក់ ក្នុងផ្ទះនោះ ស្រាប់តែជនសង្ស័យដដែលនេះ បានយកដុំថ្មគប់ចូលទៅក្នុងផ្ទះនោះ បណ្ដាលអោយត្រូវឈ្មោះ សុក ជា ចំស្មាខាងឆ្វេង និងករ បណ្ដាលអោយរងរបួសស្រាល(ហើមករ) រួចជនសង្ស័យបានដើរចូលទៅក្នុងផ្ទះឈ្មោះ ឌុក ណន ទៀតតែត្រូវម្ចាស់ផ្ទះឃាត់អូសដៃចចេញ ពេលនោះជនសង្ស័យ ធុយ សុភា ក៏ដើរបន្តទៅផ្ទះវិញពុំទាន់ដល់ផង ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឈើខ្មៅមកដល់ចាប់ឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកកោះធំតែម្ដង ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងដូចចាប់យកខាងលើ ត្រូវបានឃាត់ទុកនៅអធិការដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធី៕ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print