ភ្នំពេញ ៖ រោ ងចក្រផលិតចានស្នោមួយកន្លែង ដែលមានស្ថិ តនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ បាន ឆាបឆេះ ផ្តើមពីទុស្សេខ្សែភ្លើង បង្កឲ្យភ្ញាក់ផ្អើល កម្មករ ពលរដ្ឋ ក្បែរខាង និងសមត្ថកិច្ចអន្តរាគមន៍ចេញរថយន្តពន្លត់អគ្គីជាច្រើនគ្រឿង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី២៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្ យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលកម្មករចេញសម្រាកហូបបាយ ថ្ងៃត្រង់ ស្រាបតែខាងក្នុងបរិវេណរោងចក្រ ហុយផ្សែងខ្មួលខ្មាញ់ ឆាបឆេះរាលផ្ទៃខាងក្នុង បង្កឲ្យភ្ញាក់ផ្អើល ។
ហេតុការណ៍ខាងលើត្រូវបានខាងរោ ងចក្រ ក៏ដូចជាសមត្ថកិច្ច សន្និដ្ឋានថា ផ្តើមមកពីទុស្សេចរន្តភ្លើង ហើយត្រូវបាន រថយន្តពន្លត់អគ្គីភ័យ បញ្ជូនទៅពីតាមបណ្តាអង្គភាព សាលាខណ្ឌ ស្នងការ ក្រសួងមហាផ្ទៃ និងអវុធហត្ថរាជធានីភ្នំពេញ ទៅរួមគ្នាបាញ់ទឹកពន្លត់ ។
ទោះជាមានការអន្តរាគមន៍ពីក្រុ មរថយន្តពន្លត់អគ្គីភ័យយ៉ាងណាក្ តី ឃើញថា ខាងក្នងរោងចក្រសុទ្ធតែស្នោ ទើបបង្កឲ្យភ្លើងឆាបឆេះលឿន ទទួលរងខូចខាតអស់មួយចំនួនធំ ។
ក្នុងករណីអគ្គីភ័យឆាបឆេះរោងចក្ រខាងលើ គេឃើញរថយន្តពន្លត់អគ្គីភ័យបានចេ ញទៅជួយអន្តរាគមន៍ចំនួន១៤រថយន្ត ហើយបានប្រើប្រាស់អស់ទឹកចំនួ ន៦រថយន្តទើបរលត់ទាំងនៅវេលាម៉ោ ង១២និង៣០ថ្ងៃដរដែល៕ ដោយ៖ ភារ៉ា ដង្កោ