សមត្ថកិច្ចខណ្ឌដូនពេញ ដេញចាប់យុវជនម្នាក់សង្ស័យឆក់សម្ភារប្រជាពលរដ្ឋនៅតាមដងផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌដូនពេញ ដេញចាប់យុវជនម្នាក់សង្ស័យ ធ្វើសកម្មភាពឆក់សម្ភារប្រជាពលរដ្ឋនៅតាម​ដងផ្លូវ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១០:៣០នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅតាមម្តុំរង្វង់មូលវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន មិនត្រូវបានបង្ហាញពីអត្តសញ្ញាណឱ្យច្បាស់ពិតប្រាកដទេ ចំណែកម៉ូតូរបស់សង្ស័យម៉ាកស៊ុយស៊ូគីនិក ពណ៍ស លាយខ្មៅ មានស្លាកលេខភ្នំពេញ1GP-8394។

បច្ចុប្បន្ន ជនសង្ស័យរួចទាំងម៉ូតូត្រូវបានសមត្ថកិច្ចឃាត់ខ្លួនណ្តោះអាសន្ន នៅអធិការដ្ឋានគរបាលខណ្ឌដូនពេញ ដើម្បីសួរនាំបន្តតាមនីតិវិធី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print