ភ្នំពេញ ៖ ទីតាំងអីុធើណេតជាច្រើន កន្លែងនៅក្នុងសង្កាត់ចំនួន៤ នៃខណ្ឌចំការ មន បានដំណើរការយ៉ាងរលូនសម្រាប់ការ ធ្វើអាជីវកម្មល្មើសច្បាប់ ខណៈមានបង្កប់ នូវប្រភេទបនល្បែងសីុសងយ៉ាងពេញ បន្ទុកបង្កបញ្ហាអសន្តិសុខនេះផងដែរ ។
ទីតាំងអីុធើណេតទាំងនោះរួមមាន ទី១.ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣៣ កែងផ្លូវលេខ២៧៦ គឺបើកដំណើរការជិត និងប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងកេងកង២, ទី២.ទីតាំងអីុនធើណេតមានយីហោ (VA) ស្ថិតខាងក្រោយម្តុំគិរីរម្យតាមបណ្តោយផ្លូវ លេខ១៤៣ក្នុងសង្កាត់បឹងកេងកងទី២, ទី៣.ទីតាំងអីុនធើណេតស្ថិតតាមបណ្តោយ ផ្លូវលេខ៣១០កែងផ្លូវលេខ១៦៣មានទី ស្លាកយីហោ៨៨អីុនធើណេត ក្នុងសង្កាត់ ទួលស្វាយព្រៃ១, ទី៤.ទីតាំងអីុនធើណេត យីហោ PH ស្ថិុតតាមបណ្តោយផ្លូវលេខ ៤៧៤ ក្នុងសង្កាត់បឹងត្របែក និងទី៥.ទី តាំងអីុនធើណេត (a28) ស្ថិតនៅតាម បណ្តោយផ្លូវលេខ១៩៩ ក្នុងសង្កាត់ទំនប់ ទឹក ខណ្ឌចំការមន ។
ក្រៅពីទីតាំងខាងលើនេះ ក៏ត្រូវបាន សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន និងប្រជាពល រដ្ឋបានរាយការណ៍មកថា មានច្រើនកន្លែង ទៀតដែលម្ចាស់ទីតាំងនីមួយៗហាក់ដូច ជាមានអំណាច ឥទ្ធិពលតាមរយៈយក កំអែលអំណាចអាជ្ញាធរខណ្ឌតែម្តង ។ រហូតលេចឮនូវពាក្យមិនគម្បីមួយចំនួនចេញពី សម្តី មេបនល្បែងទាំងនោះ និយាយបែប ចំអក និងមើកស្រាលសមត្ថកិច្ច អាជ្ញាធរ មូលដ្ឋានថ្នាក់ក្រោម យ៉ាងដូច្នេះផងដែរថា មិនបាច់មន្តគ្រូ… ឬទៅពឹងពាក្យអាស្រ័យ អ្នកណាមកបង្រ្កាបទេ បើចៅហ្វាយខណ្ឌ មិនបង្រ្កាបហើយ អ្នកណាថ្លើមធំជាងចៅ ហ្វាយខណ្ឌនោះ…។
ការលើកឡើងបែបនេះ អាចសំដៅថា ពួកគេមានភាពស្និទស្នាលជាមួយនឹងអាជ្ញា ធរខណ្ឌ គឺលោក ព្រំ សំខាន់ ទើបមេបន ល្បែងមានឱកាសបើកដំណើរការ សម្តី យកមេឃទ្រាប់គូថអង្គុយបែបនេះ?
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសំណូម ពរឲ្យអាជ្ញាធរខណ្ឌចំការមន គួរដកខ្លួនឲ្យ ឆ្ងាយពីទីតាំងអីុនធើណេតដែលបើកអាជី វកម្មហើយបង្កប់នូវល្បែងសីុសងគ្រប់ ប្រភេទ ។ ពីព្រោះទីតាំងបនល្បែងទាំងនេះ មិនមែនត្រឹមតែប្រមូលម្តុំក្រុមស្ទាវវង្វេងផ្ទះ ឬក្រុមធ្វើជាសត្វទីទុយប៉ុណ្ណោះទេ ពិត ប្រាកដណាស់ថា ជាប្រភពផ្តើមចេញឲ្យ មានបទល្មើសកើតមានក្នុងសង្គម ។ ក្នុង នោះសូម្បីតែលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រជុំ ជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចទាំង១២ ខណ្ឌ មានវិធានការណ៍លុបបំបាត់ឲ្យខាង តែបានចំពោះបនល្បែងសីុសង និងប្រកប ដោយការទទួលខុសត្រូវទៅលើដែន សមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង។
ក្នុងនោះសូម្បីតែសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ តែងពង្រឹងលើវិធានការណ៍បង្រ្កាប បនល្បែងសីុសង ដែលសម្តេចតម្រូវឲ្យ មានសន្តិសុខ សណ្តាប់ធ្នាប់ ស្ថេរភាព ភាពសុខសាន្ត ជូនប្រជាពលរដ្ឋនៅតាម មូលដ្ឋាន ក៏ដូចជាការអនុវត្តគោលនយោ បាយភូមិ-សង្កាត់មានសុវត្ថិភាពជាដើម ។
សមត្ថកិច្ចមូលដ្ឋានបាននិយាយ ស្រដៀងៗគ្នាថា សមត្ថកិច្ចថ្នាក់មូលដ្ឋាន មិនហ៊ានប៉ះពាល់ទេ ព្រោះទីតាំងអីុនធើ ណេតបង្កប់ល្បែងសីុសងនេះ ទីណាក៏យក ឈ្មោះអ្នកធំ យកឈ្មោះអាជ្ញាធរខណ្ឌមក គ្របដណ្តប់ ។ ម្យ៉ាងទៀត បញ្ហាអីុនធើណេត ក៏សមត្ថកិច្ចខ្វះជំនាញក្នុងការគ្រប់គ្រងនិង ចាប់កំហុស ។
បើទោះជាមានការរិះគន់ពីប្រជាពលរដ្ឋ និងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានថ្នាក់ក្រោម រឿងបនល្បែងអីុនធើណេតនេះក៏ដោយ ក៏ វិធានការទទួលខុសត្រូវរបស់លោក ព្រំ សំខាន់ អភិបាលនៃគណៈអភិបាលខណ្ឌ ចំការមន ហាក់មានវិធានការយឺតយ៉ាវ ឬ សឹងថាគ្មាន ទើបទីតាំងបនល្បែងទាំងនោះ បន្តកើតមានកាន់តែរីកដុះដាលក្នុងមូល ដ្ឋានខ្លួនគ្រប់គ្រង។
កន្លងមកជាមួយអង្គភាពនគរវត្តដ្រេហ្គនលោក ព្រំ សំខាន់ អភិបាលនៃ គណៈអភិបាលខណ្ឌចំការមន បានត្រឹម តែអះអាងថា លោកនឹងមានវិធានការបង្រ្កាប, ចាំឲ្យមន្រ្តីរបស់លោកចុះពិនិត្យមើល, និង ឲ្យអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានធ្វើកិច្ចការ នេះ ។ ប៉ុន្តែនៅរសៀល ថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ អង្គ ភាពនគរវត្តដ្រេហ្គនមិនអាចទាក់ទងសុំការបំភ្លឺបាន ទេពីលោកអភិបាលខណ្ឌ ខណៈកន្លែង អីុនធើណេតនៅតែបើកដំណើរការ ហើយ កន្លែងថ្មីចេះតែរីកដុះដាលបន្ថែម ។
ករណីមិនបង្រ្កាបមានន័យថា អាជ្ញាធរ អាចជាប់ពាក់ព័ន្ធនឹងបញ្ហាផលប្រយោជន៍ ក៏អាចថាបាន ។ នេះបើតាមការលើកឡើង ជាមួយនឹងការរិះគន់ពីប្រជាពលរដ្ឋក្នុង មូលដ្ឋានដែលរស់នៅជិតទីតាំងអីុនធើ ណេតបង្កប់បនល្បែងទាំងនោះ ៕ ស រស្មី