ក្រុងប៉ោយប៉ែត:ស្ត្រីម្នាក់ត្រូវកម្លាំងនៃស្នការដ្ឋាននគរ បាលខេត្តបន្ទាយមានជ័ហៅសួរនាំបន្ទាប់ពីកុហកប្ដីនិងសមត្ថកិច្ចថាចោរប្លន់យកទ្រព្យសម្បតិកាលពីរសៀលថ្ងៃទី២៣និង២៤ខែតុលាឆ្នាំ២០១៨នេះនៅភូមិបន្ទាយមានរិទ្ឋឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។
ស្ត្រីដែលកុហកប្ដីនិងសមត្ថកិច្ចនោះឈ្មោះ:បុន ចន្តាអាយុ៣៧ឆ្នាំ ចំណែកប្ដីក្រោយឈ្មោះចាន់ ផាតអាយុ៤០ឆ្នាំរស់នៅភូមិកើតហេតុ។
សមត្ថកិច្ចបញ្ជក់ថាស្ត្រីខាងលើពេលសួរនាំកុហកថាមានជនល្មើសមិនស្គាល់មុខចំនួន02នាក់ បិតមុខជិត ប្រដាប់ដោយអាវុធខ្លីចំនួន01ដើម បានចូលក្នុងផ្ទះ (ខ្លួនបុន ចន្ថា )នៅភូមិខាងលើធ្វើសកម្មភាពភ្ជង់សំឡុតគំរាម មិនអោយខ្លួនស្រែក យកខ្សែភ្លើងចងដៃ និងយកស្គុតរុំមាត់ ពីនាក់កូនស្រី បន្ទាប់ចូលទៅក្នុងបន្ទប់យកទ្រព្យសម្បត្តិអស់រួមមាន៖
_ខ្សែកមាស01ខ្សែទំងន់05ជី
_ខ្សែដៃមាស01ខ្សែទំងន់1តម្លឹង
_ចិញ្ជៀនមាស01វង់ ទំងន់05ជី
_ខ្សែដៃប្លាកទីន01ខ្សែ ទំងន់03ជី
_ខ្សែកប្លាកទីន01ខ្សែ ទំងន់4ជី7ហ៊ុន
_ចិញ្ជៀនប្លាកទីន01វង់ទំងន់02ជី
_ប្រាក់ថៃ 6000បាត
_ប្រាក់ខ្មែរ 7,000,000លានរៀល
_ជនល្មើសពេលធ្វើសកម្មភាពរួចបាននាំគ្នារត់គេចខ្លួនទៅទិសខាងជើងបាត់ ។
លោកឧត្តមសេនីយ៏ត្រី សិទ្ធិ ឡោះ ស្នងការរងខេត្តបន្ទាយមានជ័យទទួលផែនព្រហ្មទណ្ឌបញ្ជាក់ថាក្រោយពីទទួុលបានពត័មានក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៏ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យដោយមានកំលាំងលោកអធិការស្រុកថ្មពួក កម្លាំងវរះ៨០៧ សហការជាមួយPMស្រុកថ្មពួកចុះស្រាវជ្រាវករណីខាងលើនេះលុះនៅល្ងាចថ្ងៃទី24.10.2018 វេលាម៉ោង12.30នាទី ទើបដឹងមូលហេតុពិតក្រោយពីការសួរនាំនិង ការឆ្លើយសារភាពពីកូនស្រី និងស្ត្រីខាងលើថាខ្លួុនបានយក ខ្សែករមាស និង ប្លាទិនសរុបចំនួុន2តំឡឹង 9ជី 7ហ៊ុន ទៅលក់បញ្ចាំនៅហាងក្នុងផ្សារបឹងត្រកួុន តំលៃ សរុប30000បាត ដោយបានអោយកូនស្រីអាយុ13ឆ្នាំ និយាយកុហុកប្តីនិងសមត្ថកិច្ចថាមានករណីចោរចូលប្លន់ បន្ទប់ខ្លួនក្រោយ ពីការស្រាវជ្រាវដឹងរឿងហេតុចប់កំលាំងយើងបានឲ្យសាម៉ីខ្លួុនជនរងគ្រោះនិយាយសុំទោសជាសាធារណះ ថាមិនមែនជាករណីប្លន់ទេ គឺដោយសារខ្លួុនជំពាក់បំណុលគេច្រើនកាលដែលខ្លួុនការកូនស្រីកាលពី ឆ្នាំទៅមិញ និងជំពាក់ធនាគារទើបបំបែសំរឿងកុហក់ប្ដីនិងសមត្ថកិច្ចដើម្បីយករួចខ្លួន។លោកបន្ថែមថាស្ត្រីខាងលើក្រោយពីសុំទោសសមត្ថកិច្ចនិងសាធារណ:អប់រំមិនឲ្យថ្ងៃក្រោយមានករណីដូចខាងលើទៀតឡើយ៕ណ្ណា