ភ្នំពេញ ៖ មានករណីឆ្លងចរន្តអគ្គិសនីបណ្ដា លឲ្យឆេះតូបលក់គ្រឿងបន្លាស់រថយន្ តមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្ រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលា ម៉ោង២២ និង៣៥នាទីយប់ ថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចជិតអង្តែនទួលគោក ឆេះតូបស៊ាង ហាក់ លេខB២៤ តាមបណ្តោយផ្លូវ២៨៩ កែងនិងផ្លូវ២៧៣ស្ថិតនៅ ក្នុងក្រុម៥២ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមសម្តីបុរសម្នាក់ដែលមានតូបជា ប់តូបដែលឆេះបានប្រាប់ថាមុនដំបូ ងរូបគាត់បានធុំក្លិនឈ្ងៀម គាត់បានដើរមើលក្នុងតូបរបស់គាត់ មិនឃើញមានអី រូបគាត់បានចេញមកខាងក្រៅទើបឃើញតូ បខាងលើមានផ្សែងហ៊ុយ ខណៈពេលនោះរូបគាត់បានស្រែកហៅគេ ឯងជួយ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្ លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ ចចុះមកអន្តរាគមន៏ហើយក៏ទាក់ទងទៅ អង្គភាពពន្លត់អគ្គីភ័យមួយសន្ទុះ ក្រោយមករថយន្តពន្លត់អគ្គីភ័យបា នមកដល់ក៏បាញ់ពន្លត់ តែដោយសារតូបកើតហេតុខាងលើចាក់សោ រពីក្រៅ ពេលនោះប្រជាពលរដ្ឋរួមទាំងសមត្ ថកិច្ចក៏វ៉ៃកម្ទិចសោរចោលដើម្បី បើកទ្វារបាញ់ទឹកចូល។
ក្នុងពេលនោះដែររថយន្តពន្លត់អគ្ គីភ័យក៏មកជាបន្តបន្ទាប់ហើយក៏បា នបាញ់ស្កាត់ពីការាស់សាំpttដើម្ បីកំឲ្យឆ្លងទៅដល់ ដោយការបាញ់ពន្លត់អគ្គីភ័យនោះ បានប្រើពេលកន្លះម៉ោង និងប្រើប្រាស់ឡានទឹកអស់ចំនួ ន១៨គ្រឿង បាញ់អស់ចំនួន៧គ្រឿង ទើបរលត់ទៅវិញជាស្ថាពរ ដោយការខូចខាតនូវសម្ភារៈគ្រឿងបន្ លះឡានអស់ប្រហែល៧០ភាគរយ។
មូលហេតុ បង្កឲ្យមានអគ្គីភ័យនេះកើតឡើងបណ្ ដាលមកពីឆ្លងចរន្តអគ្គីសនីដោយសា រម្ចាស់តូបមិនបានបិតឌីសុងទ័រហើ យបានចាក់សោរពីក្រៅទៅដេកឯផ្ទះផ្ សេង ៕ដោយ៖ ភារ៉ា ដង្កោ