ប្រកាសរកសាច់ញាតិ បុរសម្នាក់បើកបរបម៉ូតូដួលបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ត្រូវបានអ្នកភូមិដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីបុរសរូបនេះបើកបរម៉ូតូក្នុងស្ថាន ភាពស្រវឹងបណ្តាលឲ្យដួលដោយខ្លួនឯង នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១៩-២២០ ស្ថិតនៅភូមិខ្ជាយ ឃុំជាំក្រវៀន ស្រុកមេមត់ កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ។

ប្រជាពលរដ្ឋឲ្យដឹងថា ជនរងគ្រោះ(មិនស្គាល់ឈ្មោះនិងអាស័យដ្ឋាន) បើកបរម៉ូតូម៉ាកវ៉េវ RSX ពណ៌ក្រហម លាយខ្មៅ គ្មាន ស្លាកលេខ បណ្តាលឲ្យរងរបួសធ្ងន់ ។

មុនពេលកើតហេតុ ជនរងគ្រោះបើកបរម៉ូតូពីទិសខាងកើតទៅទិសខាងលិច ក្នុងស្ថានភាពស្រវឹង ហើយបាន ដួលបណ្តាលឲគ្រោះថ្នាក់តែម្តង នៅពេលនោះប្រជាពលរដ្ឋក៏ជួយអន្តរាគមន៍ដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុក មេមត់។

បច្ចុប្បន្នសមត្ថកិច្ចអំពាវនាវរកសាច់ញាតិ បងប្អូនដែលបាត់សមាជិកក្នុងគ្រួសារ ។ ចំណែកម៉ូតូជនរងគ្រោះជំនាញនគរបាលចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print