ខេត្តព្រះវិហារ ៖ លោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាកាអាវុធហត្ថស្រុកជាំក្សាន្តបានដឹកនាំកម្លាំងចុះ បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចភូមិ អានសេះ ស្ថិតក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
លោកវរសេនីយ៍ត្រី ពេជ្រ សុភី ឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ម្សិលមិញ ដោយប្រើកម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត៤នាក់ និង រថយន្តចំនួន២គ្រឿង ។
លោកថា ជនសង្ស័យដែលត្រូវកម្លាំងឃាត់ខ្លួនឈ្មោះ ហេង ដារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ ។ ក្នុងនោះសមត្ថកិច្ចរកឃើញវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន២កញ្ចប់ ស្មើនឹង២.៤៤ក្រាម អាវុធខ្យល់ច្នៃ១ដើម និងសម្ភារ: សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយ ចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញកងរាជអាវុធហត្ថបានកសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងខេត្តព្រះវិហារចាត់ការបន្តតាមនីតិវិធី ៕ វណ្ណៈ