ខេត្តកំពង់ធំៈ យុវជនម្នាក់បានធ្វើអត្តឃាតចងករ សម្លាប់ខ្លួន ព្រោះតែខឹងម្តាយស្តីបន្ទោសជាច្ រើនដងពេកហេតុការណ៏នេះបានកើតឡើ ងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃសុក្ រ ២រោជ ខែអស្សុជ្ឋ ឆ្នាំចសំរឹទ្ធិស័ក ព.ស ថ្ងៃទី២៦.១០.២០១៨ សមត្ថកិច្ចបានឱដឹងថា ជនរងគ្រោះឈ្មោះ ទត ទង ប្រុស អាយុ២០ឆ្នាំមុខរបរធ្វើស្រែ នៅភូមិព្រហ៊ូត ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
យោងតាមការបំភ្លឺរបស់ឈ្មោះ ឈន ថាន ភេទស្រី អាយុ ៥៥ឆ្នាំ(ត្រូវជាម្ដាយបង្កើត)បា នបំភ្លឺប្រាប់ថាៈកូនប្រុសរបស់គា ត់តែងតែរករឿង និងមួម៉ៅដាក់គាត់ស្ទើរាល់ថ្ងៃ ហើយធ្លាប់បានរត់ទៅចងក នៅលើដើមស្វាយចន្ទីម្ដងមកហើយ តែគាត់ជួយទាន់ នៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល ៧.៣០នាទីវាបានរករឿង និងស្ដីឲ្យនាងខ្ញុំថា ចាស់ហើយល្ងង់មិនដឹងអីទេម៉ែឯង នាងខ្ញុំបានតបវិញថា ម៉ែចាស់ហើយល្ងង់ចឹង កូនឯងនៅក្មេងចេះទៅ ពេលនោះវាខឹងហើយបានយកកៅអីជ័ រមកទន្ទ្រាំបាក់អស់ ១ នាងខ្ញុំមិនតបអ្វីទេក៏យកកាំបិ តទៅកាប់ស្លឹកត្នោតនៅក្រោយផ្ទះបា ត់ទៅ លុះដល់ម៉ោងប្រហែល ១១.៣០នាទីបានត្រឡប់មកផ្ទះវិញ លឺសម្លេងមាន់ចឹកស៊ីស្រូវលើជង្រុ ក ក៏ដើរទៅដេញស្រាប់តែឃើញកូនប្រុ សនាងខ្ញុំចងក និងខ្សែនីឡុងពណ៌ខ្មៅ ទៅនិងឃ្នៀបជង្រុកស្រូវខាងលើ លានអណ្ដាតស្លាប់មិនដឹងពីពេលណានោះ ទេ ឃើញដូចនោះ នាងខ្ញុំបានស្រែកហៅអ្នកជិតខាងឲ្ យជួយកាត់ខ្សែទម្លាក់មកដី ។
ក្រោយពីទទួលបានពត៌៌មានភ្លាមកម្ លាំងជំនាញ និងប៉ុស្ដិ៍នគរបាល.ឃុផាន់ញើម និងអាជ្ញាធរភូមិ
បានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសព៖ ជនរងគ្រោះបានធ្វើអត្តឃាត(ចងក)ដោ យខ្លួនឯង និងខ្សែ លីឡុងពណ៌ខ្មៅ ចងទៅនឹងឃ្នៀបជង្រុកស្រូវខាងលើ សាកសព បានធ្វើការស្រាយយកខ្សែ
ដែលរំព័ទ្ធបំពង់ក ចេញ ឃើញមានស្នាមជាំជុំវិញក ចំនួន ១កន្លែង មានលានអណ្ដាតចេញមកក្រៅ មានទឹកសថ្លានៅចុងលឹង្គ និងមានចេញលាមក។ ក្រៅពីស្លាកស្នាមខាងលើ យើងពិនិត្យពុំឃើញមានអ្វីប្លែកទៀ តឡើយ ។
តាមការស្រាវជ្រាវ ពិនិត្យវិភាគ កន្លែងកើតហេតុ អាចឲ្យយើងសន្និដ្ឋានបានថាៈ ជនរងគ្រោះពិតជាស្លាប់ដោយសាធ្វើ អត្តឃាត(ចងក)ដោយខ្លួនឯងប្រាកដមែ ន ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្ មទណ្ឌណាមួយឡើយ។
មូលហេតុៈខឹងនិងម្ដាយស្ដីបន្ទោស ។ សពបានប្រគល់ជូនក្រុមគ្រួសារយកធ្ វើបុណ្យ៕ប៊ុនរិទ្ធី