One Financial Corporation ICO ផ្សព្វផ្សាយទម្រង់ផ្លាស់ប្តូរ រូបិយប័ណ្ណប្រភេទថ្មីនៅក្នុងប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ការបង្កើត ជាមួយទម្រង់ផ្លាស់ប្តូរ រូបិយប័ណ្ណដំបូងបង្អស់ នៅទីក្រុងឌូបៃ ដែលមានឈ្មោះថា One-Agri Coin របស់ក្រុមហ៊ុន One Financial Corporation ICO និងធ្វើអោយអ្នកទិញ និងដៃគូរ សហាការ មានផលចំណេញច្រើន។ការបញ្ជាក់នេះធ្វើឡើងនៅក្នុងពិធីប្រកាសស្វែងរក និងចាប់ដៃគូសហការ បង្កើតទម្រង់រូបីយបណ្ណ One-Agri Coin ដែលបានធ្វើឡើងនៅសណ្ឋាគារ ណាហ្គាវើល នាព្រឹកថ្ងៃទី២៦ ខែតុលានេះ។

លោក Edward Miller ប្រធានផ្នែកហិរញ្ញវត្ថុនៃ One Financial Corporation បានលើកឡើងថា One-Agri Coin ក្លាយជាទ្រព្យសមក្មមួយនៃវិស័យហិរញ្ញវត្ថុនាពេលអនាគត ហើយសហគ្រាសដែលជាដៃគូសហការណ៍រួមមាន អភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មអូស្ត្រាលី បេឡាអភិវឌ្ឍន៍ កសិកម្មស្វ៊ីស និងបេឡាពាណិជ្ជកម្ម អាស៊ី ព្រមទាំងក្រុមហ៊ុនឧបត្ថម្ភ ផ្នែកទីផ្សារផ្សេងៗទៀត មានដូចជាក្រុមហ៊ុនOppo ក្រុមហ៊ុនអាកាសចរណ៍ Shenzhen និងក្រុមហ៊ុន Expedia

បើតាមលោក Edward Miller ក្រៅពី ONE-AGRI COIN, CGCX.IO, ក៏ជាទម្រង់ផ្លាស់ប្តូររូបិយប័ណ្ណដំបូង នៅឌូបៃផងដែរ ដែលកំពុងតែប្រើប្រាស់សព្វថ្ងៃ។ លោកថា តាមរយៈ ទម្រង់រូបីយបណ្ណ One-Agri Coin នឹងក្លាយជា ទ្រព្យសមក្មមួយ នៃវិស័យហិរញ្ញវត្ថុទៅពេលអនាគត ជាមួយនឹងគោលដៅនៃការចែករំលែកទ្រព្យសម្បត្តិ ក្នុងចំណោមដៃគូរ ដែលទុកចិត្ត ជាមួយនឹងស្ថេរភាព ដែលជាទ្រព្យសកម្មនៃវិស័យហិរញ្ញវត្ថុ។

បើតាមការបញ្ជាក់ពីលោក Edward Miller រូបិយប័ណ្ណ One-Agriculture Coin ត្រូវបានបង្កើតឡើងដើម្បីដឹកនាំប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ទទួលបានការបង្កើតតម្លៃសាជីវកម្មរបស់ខ្លួន តាមរយៈ ការផ្តល់មូលនិធិនានា ពីវិនិយោគិនជាច្រើន និងវិនិយោគឡើងវិញ ទៅលើការអភិវឌ្ឍន៍កសិកម្ម ដែលមានការទិញដីធ្លី ការបង្កើនម៉ាកផលិតផលបច្ចេកវិជ្ជាកសិកម្មថ្មីៗនិងផ្នែកផ្សេងៗទៀតជាច្រើន។  លោកថា One Agriculture Coin ផ្តល់ជូននូវមុខងារជាច្រើនដើម្បីបង្កើនតម្លៃរបស់ខ្លួន នៅក្នុងទីផ្សារ ដូចជា វិស៌យកាស៊ីណូ បង្កើតភាពជាដៃគូជាមួយកាស៊ីណូជាច្រើននៅអាស៊ី និងបង្កើតការផ្លាស់ប្តូរសាច់ប្រាក់។

វិស៌យទេសចរណ៍ សមត្ថភាពប្រើប្រាស់ OA Coin ជាថ្នូរនឹងសំបុត្រយន្តហោះ ថ្លៃសណ្ឋាគារ និង ដៃគូរបដិសណ្ឋាកិច្ច ផ្សេងទៀតជាច្រើន និង វិស៌យIPO-ICO Exchange One Financial Corporation កំពុងធ្វើការឆ្ពោះទៅរកការបង្កើតវេទិកាផ្លាស់ប្តូរដំបូងបំផុត ដែលមានបញ្ជីការ និង និមិត្តសញ្ញាផ្លាស់ប្តូរជាមួយគ្នា៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print