ខេត្តសៀមរាប៖ ដោយមានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាម និង លោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ប្រធានផែនការងារព្រហ្មទណ្ឌ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០៩និង៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កម្លាំងប៉ុស្តិ៍នគរបាលស្វាយដង្គំ និងកម្លាំងប្រជាការពារភូមិ បានធ្វើការចុះត្រួតពិនិត្យរដ្ឋបាលនៅក្នុងសង្កាត់ស្វាយដង្គំ នៅចំណុចផ្ទះជួល ជាកម្មសិទ្ធរបស់ឈ្មោះ លាន សុចិន្តា ភេទស្រី អាយុ៣៦ឆ្នាំ ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ទទួលបានលទ្ធផលរួមដូចជា៖
-ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ពន្ធ័ ១.រក្សាទុក ដឹកជញ្ជន ជូញដូរ នូវសារធាតុញៀនខុសច្បាប់ ២.បទប្រឆាំងនិងអ្នករាជការសាធារណៈមានស្ថានទំម្ងន់ទោស
ជនសង្ស័យ៖
១.ឈ្មោះ ចាប ម៉ារ៉ា ភេទស្រី អាយុ៣៤ឆ្នាំ ស្នាក់នៅបផ្ទះជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
២.ឈ្មោះ ពុំ យ៉ាណាន់ ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
ដូកហូតវត្ថុតាងមានដូចជា៖
-គ្រឿងញៀនម្ស៉ៅក្រាមពណ៌ចំនួនពីរកញ្ចប់ នឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
-ទូរស័ព្ទចំនួនបួនគ្រឿង៖១.ម៉ាកណូគាចុចពិល, ២.ម៉ាកអាហ្វូនស៉ិចពណ៌មាស, ៣.ម៉ាកអាយហ្វូនស៉ិចផ្លាស់ពណ៌មាស, ៤.ម៉ាកហ៊ូវ៉ៃពណ៌ខៀវ។
-អាយផេតពណ៌ទឹកប្រាក់ចំនួនមួយ
-លិខិតឆ្លងដែនចំនួនពីរក្បាល
-រថយន្តម៉ាក(Morning)ពណ៌
ទឹកប្រាក់ពាក់ស្លាកលេខសៀមរាប2B-4520ចំនួន០១គ្រឿង។
-រថយន្តម៉ាកLexus400hពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AA-6226
-ប្រាក់ដុល្លាចំនួន៦៣៥៥$
សូមបញ្ជាក់ថា៖ នៅពេលដែលសមត្ថកិច្ចយើងចុះទៅដល់ផ្ទះជួលខាងលើ ជនសង្ស័យទាំងពីរនាក់បានប្រព្រឹត្តសកម្មភាពរារាំងសមត្ថកិច្ច ជេរប្រមាថមកលើសមត្ថកិច្ច គំរាមសមត្ថកិច្ចបោកគប់កំប៉ុងស្រាបៀនៅមកលើសមត្ថកិច្ច។
+ក្រោយពីសួរនាំរួចជនសង្ស័យទាំងពីរនាក់បានប្រគល់ជូននគរបាលប្រឆាំងគ្រឿងញៀនក្រុងសៀមរាប ដើម្បីអនុវត្តនីតិវិធីបន្តទៅតាមច្បាប់។ប៊ុនរិទ្ធី