ថយរថយន្តចេញពីហាងមិនប្រយ័ត្នជ្រុលបុកយុវជនម្នាក់កំពុងបើកម៉ូតូស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បើកម៉ូតូទៅទិញបាយហូបស្រាប់តែមានរថយន្ត មួយគ្រឿងថយក្រោយលឿនមិនប្រយ័ត្ន ទៅបុកម៉ូតូបណ្តាលឲ្យអ្នកបើកម៉ូតូគៀបនឹងឃឿនថ្មស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលឡើង នៅម៉ោង ជាង១១ថ្ងៃត្រង់ ថ្ងៃទី ២៧ តុលា ២០១៨ នៅផ្លូវលេខ១០៨ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ចាន់ មេសា អាយុ២៣ ឆ្នាំ ស្នាក់នៅផ្ទះជួល ម្តុំស្ទឹងមានជ័យ មានស្រុកកំណើតភូមិក្រាំងក្រូច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរជាជាងភ្លើងក្នុងការដ្ធានសំណង់មួយកន្លែង បើកម៉ូតូ វីវ៉ាពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1 AJ-7405 ។ចំណែករថយន្តម៉ាក ឡិចស៊ីស ៤៧០ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 2G-4555 ម្ចាស់រត់គេចក្រោយបង្កហេតុ ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនដំបូងគេឃើញ យុវជនម្នាក់បើកម៉ូតូវីវ៉ាតាមផ្លូវលេខ១០៨ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្របពេលដែលរថយន្តថយចេញពីភោជណីដ្ឋាន សេវេនប្រាយឃីង បណ្តាលអោយបុកម៉ូតូជនរងគ្រោះ រុញផ្ទប់ជនរងគ្រោះបោកក្បាលនិងឃឿនចិញ្ចើមថ្នល់ស្លាប់តែម្តង ។ភ្លាមៗនោះម្ចាស់រថយន្តភ័យស្លន់ស្លោ ទុករថយន្តចោល រត់គេចខ្លួនបាត់ស្រមោល ។

បន្ទាប់ពីកើតហេតុ គេឃើញមាននគរបាលមូលដ្ឋាន ចុះមកអន្តរាគមន៍ និងបានទាក់ទងទៅជំនាញចរាចរខណ្ឌនិងជំនាញចរាចរក្រុង អោយមកវាស់វែង ធ្វើកំណត់ហេតុ រៀបចំឯកសារ ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print