ខេត្តកណ្ដាលៈ បុរសវ័យចំណាស់ម្នាក់មានជម្ងឺសរសៃប្រសាទបានសម្រេចចិត្តចងកធ្វើអត្តសម្លាប់នៅលើដើមស្វាយ ដោយពុំដឹងថាមានវិបត្តិអ្វីនោះទេ ។ ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០និង៤៥នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចនៅលេីដើមស្វាយក្រោយផ្ទះ
ជនរងគ្រោះ ស្ថិតនៅភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ែល សំអុន ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ។
ប្រភពដដឌលបន្តថា តាមការបំភ្លឺរបស់សាច់ញាតិជនរងគ្រោះបានឲ្យដឹថា ជនរងគ្រោះជាមនុស្សតែមានជម្ងឺប្រចាំកាយ និងធ្លាប់បានចងកធ្វើអត្តឃាតខ្លួនឯងម្ដងរួចមកហើយ តែក្រុមគ្រួសារជួយទាន់ពេល ។ លុះមកដល់ថ្ងៃខែកើតហេតុខាងលើ នៅវេលាពេលព្រឹក ជនរងគ្រោះបានពាក់ស្បែកជើងផ្ទាត់របស់ខ្លួន យកទៅទុកមុខបន្ទប់ទឹក ហើយកូននិងប្រពន្ធស្មានតែនៅក្នុងបន្ទប់ទឹក រហូតយូរពេកមានការងឿងឆ្ងល់ កូនក៍បើកបន្ទប់ទឹកមើលតែមិនឃើញឪពុក រួចក៏ដើរទៅរកនៅខាងក្រោយផ្ទះ ស្រាប់ប្រទះឃេីញជនរងគ្រោះបានចងកធ្វើអត្តឃាតសម្លាប់ខ្លួនទៅនឹងមែកស្វាយស្លាប់បាត់ទៅហើយ ក៏ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចជំនាញចុះធ្វើការពិនិត្យនិងកោសល្យវិច្ច័យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយចងកធ្វើអត្តឃាតពិតប្រាកដមែន ។
ក្រោពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី ៕ស្អាងជ័យ
...