ចាប់រំលោភក្មេងស្រីមិនទាន់គ្រប់អាយុបានសម្រេច១០ដង ដោយការគំរាមសម្លាប់

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលរមទមបានចុះចាប់ឃាត់ខ្លួនបុរសកំហូចម្នាក់ ពាក់ព័ន្ធចាប់កូនស្រីអ្នក ភូមិរំលោភសេពសន្ថវៈសម្រេចបាន១០ដង តាមពាក្យបណ្តឹងក្រុមគ្រួសារក្មេងស្រីរងគ្រោះ ។ ជននេះត្រូវបានឃាត់ខ្លួននៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ នៅក្នុងភូមិត្រពាំងទន្ទឹម ឃុំ រមទម ស្រុក រវៀង ខេត្តព្រះវិហារ។

លោក អនុសេនីយ៍ឯក ទិត ជឿន មេប៉ុស្តិ៍រដ្ឋបាលរមទម បានឲដឹងថា ៖ ក្រោយពីទទួលបានបទបញ្ជាពីលោកវរសេនីឯកសាយ ដេត អធិការដ្ឋាននគរបាលស្រុករវៀង នៅព្រឹកថ្ងៃទី២៨ខែតុលានេះព្រមទាំងទទួលបាននៅពាក្យបណ្ដឹងពីគ្រួសារជនរងគ្រោះលោកបានដឹកនាំកំលាំងចុះដល់លំនៅឋានជនសង្ស័យរួចបាននាំខ្លួនជនសង្ស័យមកកាន់បុស្តិ៍រមទមដើម្បីសួរនាំតាមពាក្យបណ្ដឹងរបស់ឈ្មោះ សឿន សារ៉ាន់ អាយុ ៥៤ ឆ្នាំ ត្រូវជាឪពុកជនរងគ្រោះបានប្ដឹងឈ្មោះ អឿន អាត់ អាយុ៤៧ឆ្នាំ មុខរបរកម្មករ បានប្តឹងពីបទរំលោភសេព​សន្ថវ:​លើកូនរបស់ខ្លួនឈ្មោះ ស ស រ អាយុ១៥ឆ្នាំ អ្នកទាំងអស់គ្នា រស់នៅភូមិត្រពាំងទន្ទឹម ឃុំ រមទម ស្រុក រវៀង ខេត្តព្រះវិហារ។

ក្មេងស្រីរងគ្រោះឲ្យដឹងថា បុរសឈ្មោះ អឿន អាត បានពូនស្ទាក់ចាប់នាងរំលោភជាច្រើនសា ហើយតែងគំរាមនាងថា បើប្រាប់គេឲ្យដឹងនឹងសម្លាប់ចោលមិនខាន ។ នាងថា ដោយការភ័យខ្លាចមិនហ៊ានប្រាប់ម្ដាយឪពុកឲ្យដឹងនោះទេ ។ ប៉ុន្តែនៅថ្ងៃមួយម្ដាយបានដឹងហើយបានប្រាប់ឪពុក ក៏ដាក់ពាក្យប្ដឹងទៅមេឃុំតាមរយ:ប្រធានភូមិរហូតដល់ប៉ូលីសប៉ុស្តិ៍រមទមតែម្ដង។

ក្រោយការសាកសួរដេញដោលតាមជំនាញរឿងនេះ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តក្មេងស្រីរងគ្រោះចោទប្រកាន់ពិតមែន ។ ជនសង្ស័យថា មុនដំបូងរូបខ្ញុំបានទៅបត់ជើងជួបជនរងគ្រោះនៅកន្លែង​បត់ជើងធំហើយបានចាប់នាងរំលោភ ថែមទាំងបិទមាត់មិនឲ្យនាងស្រែក ដោយគំរាមសម្លាប់ចោល បន្ទាប់មកពេលចេញពីមើលរឿងភាគថៃពីផ្ទះអ្នកជិតខាងរួចជនសង្ស័យបានចាប់នាងម្ដងទៀតនៅក្រោមដើមឈើ និងរំលោភជាបន្តបន្ទាប់មកទៀតគឺនៅក្រោយផ្ទះតែម្ដង ។ ជនសង្ស័យសារភាពទៀតថា រូបគេបានចាប់រំលោភនាងបានសម្រេចបានរហូតដល់១០ដង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកំលាំងប៉ូលីប៉ុស្តិ៍រដ្ឋបាលរមទម កសាងសំណុំរឿងបញ្ជូនទៅអធិកាដ្ឋាននគរបាលស្រុករវៀងដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print