ខេត្តស្វាយរៀង៖ នៅថ្ងៃទី២៨ខែតុលាឆ្នាំ២០១៨ លោកស្រីឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុុះជួួួយខេត្ត ស្វាយរៀង បាន អញ្ជើញជាអធិបតីក្នុងពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក ឆ្នាំ២០១៨ នៅទន្លេវៃគោ ក្រុងស្វាយរៀង។
ការប្រណាំងទូកនេះ មានទូកចូលរួមប្រណាំងមកពីគ្រប់រាជធានី ខេត្ត ចំនួន៤៥ទូក និងមានកីឡាករចំនួន១,១៣៥នាក់ ដើម្បីអបអរសាទរព្រះរាជពិជីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងចូលមកដល់ថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទន្លេចតុមុខ ខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។
លោកស្រីឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានលើកឡើងថា ព្រះរាជពិធីបុណ្យអុំទូក មានប្រវត្តិតាំងពីបុរមបុរាណដ៏យូរលង់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារិកនៃប្រាសាទអង្គរ ហើយត្រូវបានព្រះមហាក្សត្រ និងប្រជារាស្ដ្រខ្មែរ ប្រារព្ធធ្វើឡើងយ៉ាងខ្ជាប់ខ្ជួនជារៀងរាល់ឆ្នាំ។
ហើយលោកជំទាវបានបញ្ជាក់ថាដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញនេះហើយទើបយើងមានឱ កាសបានបុណ្យធ្វើទានជាពិសេសប្រារព្ធពិធីបុណ្យផ្សេងៗ ដូចជាពិធីប្រណាំងទូកដែលបានរៀបចំនៅខេត្តស្វាយរៀងនាពេលនេះធ្វើអោយប្រជាពលរដ្ឋបានសប្បាយរីករាយនិងបានដើរលេងកម្សាន្ត ទាំងនេះដោយសារការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់សម្តេចតេជោហ៊ុនសែនជាប្រមុខដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍជាបន្តបន្ទាប់។
ក្នុងឱកាសនេះ លោកស្រីម៉ែនសំអនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសឯកឧត្តមឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដែលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា ដល់ការរៀបចំពិធីប្រណាំងទូក និងបាននាំកីឡាករទូក និងទូកពីបណ្ដា ២៥រាជធានី-ខេត្ត មកចូលរួមប្រណាំងនាឱកាសនេះ និងបាននាំមកនូវតន្រ្តីស្រុកស្រែរបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ដើម្បីចូលរួមអបអរសាទរបង្កើនភាពសប្បាយរីករាយឱ្យកាន់តែមានភាពអធិកអធមបន្ថែមទៀត។
ទន្ទឹមនេះ ក៏លោកស្រីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះលោកលោកស្រី សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា លោកឧកញ៉ា លោក លោកស្រី ក្រុមការងារគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយយរៀង ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាពនានា សប្បុរសជន និងគណៈប្រតិភូជាតិ អន្តរជាតិទាំងអស់ ដែល បានជួយឧបត្ថម្ភគាំទ្រ និងអញ្ជើញចូលរួមជាភ្ញៀវកិត្ដិយស ក្នុងពិធីប្រណាំង ទូករបស់ខេត្តស្វាយរៀង ដែលធ្វើឲ្យពិធីនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពអធិកអធម ។
ខណះនោះលោកស្រីក៏បានអបអរសាទរចំពោះកីឡាករទូកដែលទទួលបានចំណាត់ថ្នាក់ជ័យលាភី និងសូមលើកទឹកចិត្តដល់កីឡាករទូកដែលមិនទទួលបានចំណាត់ថ្នាក់ទាំងអស់ កុំមានការអាក់អន់ចិត្តចំពោះលទ្ធផលដែលខ្លួនបាន ទទួល គឺត្រូវខិតខំបន្ថែមទៀត ដើម្បីត្រៀមប្រកួតនៅឆ្នាំបន្តបន្ទាប់ទៀត ក្នុងន័យពង្រឹងការសាមគ្គីភាព និងរក្សានូវទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ដ៏ល្អប្រពៃ របស់ប្រជាជនកម្ពុជាយើង ដែលមានតាំងពីយូរលង់មក ។
សំរាប់លទ្ធផលទូកប្រណៃខ្នាតអន្តរជាតិខេត្តស្វាយរៀងឆ្នាំ២០១៨ដែលទទួលបានចំណាត់លេខ១បានទៅលើទូកព្រះខណ្ឌមានជ័យបារមីបូព៌ាជារបស់ កងរាជអាវុធហត្ថខេត្តស្វាយរៀងនិងលេខ២ឈ្មោះយុវជនខេត្តស្វាយរៀងជាសសយកខេត្តស្វាយរៀងនិងលេខ៣បានទៅលើទូកឈ្មោះសំរិទ្ធសែនជ័យបារមីតេជោមាសជាទូករបស់ខេត្តកំពង់ធំ។
ដោយឡែកសម្រាប់ផែនទី២ទូកលេខ១បានទៅលើអធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញជាទូករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញនិងលេខ២បានទៅលើទូកអធិរាជឥន្ទ្រីសែនជ័យបារមីភ្នំស្វាយជាទូកកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងលេខ៣បានទៅលើទូកពេជ្រកុមាសែនជ័យជាទូកសមាគមខេត្តកណ្តាល។
រីឯលទ្ធផលទូកក្តាបីផ្នែកនារីសន្លឹកលេខ១បានទៅលើទូកស្រីសរក្លាហានជាទូកសមាគមន៍ខេត្តកណ្តាល។ផ្នែកបុរសលេខ១បានទៅលើទូក៧មករាចិត្តតែមួួយជាទូកសមាគមខេត្តកណ្តាលនិងលេខ២សាធារណៈការសែនជ័យបារមីព្រះវិស្ហុជាទូករបស់មន្ទីរសាធារណៈការខេត្តស្វាយរៀង និងលេខ៣គឺទូកព្រះខន័មានជ័យជាទូករាជអាវុធហត្ថលើផ្ទៃប្រទេស។ក្នុងនោះថវិការដែលទទួលបានក្នុងមួយៗទូកគឺចាត់ចែងទៅតាមចំណាត់ថ្នាក់របស់ទូកនិមួយៗផងដែរ។
សូមបញ្ជាក់ថា ប្រភេទទូកខ្នាតអន្តរជាតិទាំងពីរផែន ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ១២លាន ៥សែនរៀល លេខ២ ៩លាន ២សែន រៀល លេខ៣ ៦លានរៀល និងទូកដែលមិនទទួលបានចំណាត់ថ្នាក់ ទទួលបានថវិកា ២លាន ៣សែនរៀល ប្រភេទទូកខ្នាតក្ដារបីសន្លឹក ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ២លាន ៧សែន រៀល លេខ២ ២លាន ២សែន ៦ម៉ឺនរៀល និងលេខ៣ ១លាន ៨សែន ២ម៉ឺនរៀល និងទូកដែលមិនទទួលបានចំណាត់ថ្នាក់ ទទួលបានថវិកា ១លានរៀល ។
ដោយឡែក ទូកដែលចូលរួមប្រណាំងទាំងអស់ ទាំងទូកទទួលបានជ័យលាភី និងទូកដែលមិនទទួលបានជ័យលាភី ក៏ទទួលបានសម្ភារៈ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគ បន្ថែមមួយចំនួនទៀតផងដែរ ៕