កុមារាម្នាក់ធ្លាក់ក្នុងរណ្តៅលង់ទឹកស្លាប់ នៅពេលឪពុកម្ដាយធ្វេសប្រហែស

ចែករំលែក៖

ខេត្តព្រះវិហារ ៖ កុមារាអាយុ២ឆ្នាំម្នាក់បានរអិលជើងធ្លាក់ចូលអណ្តៅបណ្តាលឲ្យលង់ទឹកស្លាប់ នៅពេលឪពុកម្តាយមានការធ្វេសប្រហែស កាលពីអំឡុងម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ម្សិលមិញ ស្ថិតនៅតំបន់ប្រឡាយស្មាច់ក្នុងភូមិ ត្រពាំងទន្ទឹម ឃុំ រមទម ស្រុករវៀង ខេត្តព្រះវិហារ ។

កុមារារងគ្រោះឈ្មោះ សោន តុលា ភេទប្រុស អាយុ២ឆ្នាំ ត្រូវជាកូន ឈ្មោះ ចេងសោន៣៦ឆ្នាំ ម្ដាយឈ្មោះ ជា កុសល់ អាយុ៣២ឆ្នាំ រស់នៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀងខេត្តព្រះវិហារ ត្រូវជាកូទី៥និងជាកូនពៅគេផងដែល។

ម្ដាយក្មេងរងគ្រោះបានឲដឹងថា ក្រោយពីបាយព្រឹករួចឪពុកម្ដាយក្មេងរងគ្រោះបាននាំគ្នាទៅរែងមាស ចំណែកកុមារងគ្រោះបានទៅដើរលេងជិតៗនោះតែ១សន្ទុះក្រោយមកបានបាត់កូនរួចនាំគ្នាដើររកតែរកមិនឃើញចំណែកឪពុកបានចុះទៅរាវរកកូននៅក្នុងរណ្ដៅទឹកខាងលើតែរកមិនឃើញបាននាំគ្នារកកន្លែងផ្សេងទៀតតែនៅតែរកមិនឃើញ ដោយមិនអស់ចិត្តឪពុកបានចុះទៅរាវរកក្នុងរណ្ដៅនោះម្ដងទៀតទើបប្រទះឃើញកូនរបស់ខ្លួនសន្លប់ក្នុងទឹកបាត់ទៅហើយ ខណ:ពេលនោះដែលឪពុកម្ដាយបានដឹកកូនទៅសង្គ្រោះនៅមណ្ឌល់សុខភាពភ្នំដែកដោយអាការ:ធ្ងន់ធ្ងរទើបបញ្ជូនបន្តទៅព្យាបាលនៅមន្ទីពេទ្យស្រុករវៀង ពេលមកដល់មន្ទីពេទ្យកុមាររងគ្រោះបានស្លាប់បាត់បង់ជីវិត្តទៅហើយ ។

ករណីនេះ កំលាំងបូលីប៉ុស្តិ័រមទមបានចុះត្រួតពិនិត្យសពកុមារារងគ្រោះខាងលើពិតជាស្លាប់ដោយសាលង់ទឹកពិតប្រាកដមែន ចំណែកសពកុមារងគ្រោះបានប្រគល់ជូនម្ដាយឪពុកយកមកធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print