សម្តេច​តេជោ​ តាងនាមមន្ត្រី​រាជការ​និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ ថ្វាយ​ព្រះ​ពរ​ ខួបលើកទី១៤ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិនៃព្រះមហាក្សត្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យខួបលើកទី១៤ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្ងៃ​ទី​២៩​ តុលា ២០០៤​ -​ ២៩ តុលា ២០១៨​ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ សូមព្រះរាជានុញ្ញាត តាងនាមសមាជិក សមាជិកានៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាតលំអោនកាយវាចាចិត្តក្រាបបង្គំសម្ដែងថ្វាយនូវមនោសញ្ចេតនាដ៏រំភើបរីករាយឥតឧបមា និងចូលរួមថ្វាយនូវព្រះសព្វសាធុការពរជ័យសិរីមង្គល បវរមហាប្រសើរគ្រប់យ៉ាង ប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅស្មោះស្ម័គ្របំផុតចំពោះព្រះរាជមហាករុណាទិគុណ និងព្រះរាជព្រហ្មវិហាធម៌ប្រកបដោយទសពិធរាជធម៌របស់ព្រះករុណា

ហ្វេសប៊ុក​ផេក​សម្តេច​តេជោ​ សរសេរ​ថា​ ជាពិសេសចំពោះជាតិមាតុភូមិ​ និងប្រជានុរាស្ត្រ។ ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមក្នុងវិស័យការបរទេសរបស់ព្រះករុណាជាអម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ការពង្រីកនីតិរដ្ឋ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ជាតិឱ្យកាន់តែមានសន្ទុះរីកចម្រើនជឿនលឿនខ្លាំងក្លាបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល។

សម្តេច​តេជោ​ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងសេចក្ដីសុខដល់ប្រជានុរាស្ត្ររបស់ព្រះអង្គជានិច្ចនិរន្តរ៍៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print