យុវជនម្នាក់ត​អំ​ពូ​ល​ភ្លើងភ្លាត់ស្នៀត​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ស្លាប់​នៅ​ក្នុង​ការដ្ឋាន​កំពុង​សាងសង់​សណ្ឋាគារ​អេ​មី​អន​ភ្នំពេញ

ចែករំលែក៖

​ភ្នំពេញ​ ៖​ សំណង់ម្នាក់​ បាន​មក​ត​អំ​ពូ​ល​ភ្លើងភ្លាត់ស្នៀត​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ស្លាប់​នៅ​ក្នុង​ការដ្ឋាន​កំពុង​សាងសង់​សណ្ឋាគារ​អេ​មី​អន​ភ្នំពេញ​ ទីតាំង​លេខ​ ១៩២​ ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ ភូមិ​ទី​១​ សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ កាលពីម៉ោង​ជាង១រសៀល ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៨​ ​​ ។​

​សមត្ថកិច្ចបានឲ្យដឹងថាសព​ជន​រង​គ្រោះ​ឈ្មោះ​ យ៉ាង​ ចាន់​រី​ អាយុ​២៣​ឆ្នាំ​ មុខរបរ​ ជាងភ្លើង​ ទីលំនៅ​ភូមិ​ទួល​ត្រាច​ ឃុំ​ទួល​ស្នួល​ ស្រុក​ក្រូចឆ្មា​ ខេត្ត​ត្បូងឃ្មុំ​ ស្នាក់​នៅផ្ទះ​ជួល​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​។​

​​ប្រភព​ពត៌មាន​​ពី​យុវជនម្នាក់ឈ្មោះ​ សៀង​ សុ​ណា​ ​ អាយុ​ ២៥​ឆ្នាំ​ មុខរបរ​ជាងភ្លើង​ ទីលំនៅ​ភូមិ​ពង​ ឃុំ​សំបួរមាស​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​បានអោយ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៨​ ​ម៉ោង​១​រសៀល​ រូបគេ​និង​ជន​រង​គ្រោះ​បាន​ឡើង​មក​បន្ទប់​លេខ​១៦១៦​ ដើម្បី​ត​អំ​ពូ​ល​ភ្លើង​នៅ​ក្នុង​បន្ទប់ទឹក​ ពេល​នោះ​ជន​រង​គ្រោះ​បាន​ដាក់​ជណ្តើរ​ឡើង​ត​ ចំណែក​រូបគេ​នៅ​ខាងក្រៅ​ បាន​ប្រហែល​៥​នាទី​ ស្រាប់តែ​ជន​រង​គ្រោះ​ស្រែ​កថា​ អូយ​ រូបគេ​ក៏​ស្ទុះ​ទៅ​បិទ​ភ្លើង​ និង​ទូរស័ព្ទ​ហៅ​មេក្រុម​មក​ជួយ​លើក​ជន​រង​គ្រោះ​ចុះ​មក​ក្រោម​ ជួយ​ធ្វើ​ចលនា​បាន​មួយសន្ទុះ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​តម​ក​ដល់​ក៏​ដឹក​យក​ទៅ​មន្ទីរពេទ្យដើម្បីសង្គ្រោះ​ តែជនរងគ្រោះបាន​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​ ។​


​តាម​ការ​សន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា​ ជន​រង​គ្រោះ​ស្លាប់​ដោយ​ឆក់​ចរន្តអគ្គិសនី​ ស្នាក​ស្នាម​លើ​ខ្លួន​សព​ ​ស្នាម​កោស​រលាត់​នៅ​ចំហៀង​ខ្លួន​ខាងស្តាំ​០១​កន្លែង​ ​ស្នាម​កោស​រលាត់​នៅ​គុម្ព​ក្លៀក​ឆ្វេង​០១​កន្លែង​ ស្នាម​ឆក់​ពង​ស្លោក​របកស្បែក​នៅ​ម្រាម​កណ្តាល​ដៃ​ឆ្វេង​០១​កន្លែង​ស្នាម​កោស​រលាត់​នៅ​ម្រាម​ចង្អុលដៃ​ឆ្វេង​០១​កន្លែង​ ។​

​សព​ប្រគល់​ឲ្យ​បង​បង្កើត​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯស្រុកកំណើតតាម​ប្រពៃណី​ ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print