ខេត្តមណ្ឌលគីរី ៈ ក្មេងប្រុសជនជាតិព្នងម្នាក់ត្រូវជនមិនស្គាល់មុខកាប់ចញ្ច្រាំប្រហារយ៉ាងសាហាវព្រៃផ្សៃបំផុតដោយមិនដឹងមូលហេតុសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកមុខឃាតករដៃដល់មកផ្តន្ទាទោសតាមច្បាប់។
ហេត្ការណ៍កើតឡើងចំពោះក្មេងប្រុសជនជាតិដើមភាគតិចនេះបានកើតឡើងមានការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ០១រសៀល ថ្ងៃអាទិត្យ ២៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ស្ថិតនៅចំណុចវាលស្រែប្រឡាយទី៣ជិតអូរប្រង់ក្នុងភូមិស្រែហ៊ុយឃុំស្រែហ៊ុយស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ប្រភពពីបងប្អូនសពក្មេងប្រុសបានឱ្យដឹងថាជនរងគ្រោះឈ្មោះ ចូច លៀន ភេទប្រុសអាយុ១២ឆ្នាំជនជាតិព្នងរស់នៅភូមិឃុំកើកហេតុខាងលើ។
ហើយមានឪពុកឈ្នោះ ចេល ចូច អាយុ៣៤ឆ្នាំជនជាតិព្នងមុខរបរកសិករ ម្ដាយឈ្នោះ ម៉ៅ ស្រៀក អាយុ៣០ឆ្នាំមុខរបរកសិក។
ប្រភពបន្តថានៅពេលឪពុកម្តាយអោយទៅមើលក្របីត្រង់ចំនុចកើតហេតុខាងលើស្រាប់តែត្រូវមានគេកាប់ ចញ្ច្រាំ ប្រហារយ៉ាងព្រៃផ្សៃបែបនេះតែម្តងមកដល់ពេលនេះមិនទាន់ដឹងមូលហេតុនៅឡើយទេ។
ក្រោយកើតហេតុសមត្ថកិច្ចក៏កំពុងធ្វើការស្រាវជ្រាវរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់ផងដែរ។
សាកសពត្រូវបានក្រុមគ្រួរសារសាច់ញ្ញាត្តិយទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិចព្នងនោះផងដែរ ៕ដោយជីវន្ត័