ដើម​ខែ​វិច្ឆិកា​ សម្តេច​តេជោ​ នឹង​អញ្ជើញ​បើក​សន្និសីទ​ថ្នាក់​តំបន់​ស្តីពី​”ការ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ​ និង​ អន់​គុណភាព​”

ចែករំលែក៖

ភ្នំពេញ​ ៖ ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ដើម​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ខាងមុខ​នេះ​ នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បើក​សន្និសីទ​ថ្នាក់​តំបន់​ស្តីពី​”ការ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ​ និង​ អន់​គុណភាព​”​ នៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​ភូគីត្រា​ រាជធានីភ្នំពេញ​ ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិត​ផល​ក្លែងក្លាយ​ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​និង​សុវត្ថិភាព​សង្គម​ បង្ហាញ​ថា​ សន្និសីទ​នេះ​មាន​ការ​ចូលរួម​ពី​ប្រតិភូ​និង​ឥស្សរ ជន​អន្តរជាតិ​នានា​មកពី​ប្រទេស​បារាំង​ ចិន​ ភូមា​ ថៃ​ ឡាវ​ វៀតណាម​ និង​ តំណាង​ជាន់ខ្ពស់​របស់​អង្គការ​ WTO ស្ថាប័ន​ស្រាវជ្រាវ​នានា​ពាក់ព័ន្ធ​ជាមួយ​វិស័យ​សុខាភិបាល​ និង​ ផលិតផល​សុខាភិបាល​ ក៏​ដូច​ជា​តំណាង​ UNITAID តំណាង​នគរបាល​ iNTERPOL មន្ត្រី​ក្រសួង​ ស្ថាប័ន​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ វិស័យ​ឯកជន​ពាក់ព័ន្ធ​ សរុប​ប្រមាណ​៤៥០នាក់​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print