ផ្ទះប្រជា​ពលរដ្ឋ២ខ្នង នៅស្រុកសៀមប៉ាង ត្រូវអគ្គិភ័យឆាបឆេះគ្មានសល់​

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់អស់​ទាំងស្រុង និង២ខ្នងទៀត​ឆេះ​ប្រហែល​២០ភាគរយ សង្ស័យបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី កាលពីវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃអាទិត្យ ៤រោច ខែអស្សុជ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី​​ ២៨ ខែតុលា ឆ្នាំ២០១៨ ស្ថិនៅភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ម្ចាស់ផ្ទះទី១- ឈ្មោះ ឌី នូចាន់ អាយុ៥២ឆ្នាំ ផ្ទះទំហំ​ទទឹង៩ម៉ែត្រគុណ២០ម៉ែត្រ​ ធ្វើ​អំពីឈើប្រក់ស័ង្កសី​​ ឆេះទាំងស្រុង ចំណែកម្ចាស់ផ្ទះទីពីរឈ្មោះ ហឿង ខាំទៀន អាយុ៤២ឆ្នាំ ផ្ទះទំហំទទឹង១០ម៉ែត្រគុណ១៩ម៉ែត្រ ធ្វើ​អំពីឈើ​ប្រក់ស៊ីប្រូ ឆេះទាំងស្រុង។

ចំណែកផ្ទះ២ខ្នងទៀតខូចខាតតិចតួច ដោយសារមាន​ការជួយអន្តរាគមន៍ពីកម្លាំង​អធិការដ្ឋានបានចេញឡានពន្លាត់អគ្គិសភ័យទាន់ពេលវេលា ដោយ​បានបាញ់អស់ទឹកចំនួន៤ឡាន និងដោយមានកិច្ចសហការពីកម្លាំង​ប៉ុស្តិ៍រដ្ឋបាល ប្រជាពលរដ្ឋ បានជួយបូមទឹកទន្លេជាច្រើ​នជួយបាញ់ពន្លត់ និងបានគ្រប់គ្រងស្ថានភាពទាំងស្រុងនៅម៉ោង៧និង៣០នាទី។

ចំពោះមូលហេតុនៅ​មិនទាន់ដឹងច្បាស់នោះទេ តែតាមការសន្និដ្ឋានជំហា​នដំបូងអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍​នោះ មិនបណ្តាលឲ្យ​មានរងរបួសគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ៕  មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print