មន្ត្រី​ប្រៃសណីយម្នាក់បើករថយន្តម៉ាក ​Prius បុកជាមួយម៉ូតូ បណ្ដាលឲ្យយុវជន៣នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​ ៖ រថយន្ដ ម៉ាក ​Prius មួយគ្រឿង​ បើកបរដោយបុរសម្នាក់​ ជាមួយនឹងម៉ូតូ Suzuki Let’t ជិះឌុបគ្នា៣នាក់ យ៉ាងលឿនដូចហោះ ទៅបុកចំពីមុខរថយន្តពេញទំហឹង ខ្ទាតទៅបោកនឹងកញ្ចក់រថយន្ត​ រងរបួសធ្ងន់​ទាំង៣នាក់ ។
 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៣និង៥០នាទីទាបភ្លឺ ថ្ងៃទី២៨ ខែតុលា​ ឆ្នាំ២០១៨នេះ នៅចំណុចមុខសួនច្បារក្ដាន់២ លើផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវR6 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
បើយោងតាមមន្ត្រីចរាចរណ៍ខណ្ឌដូនពេញ បានដឹងថា អ្នកបើកបរ​រថយន្ត Prius ស្លាកលេខភ្នំពេញ​ 2AL-3029 ខាងលើ​មានឈ្មោះ ចាន់​ ភក្ដី អាយុ៣៤ឆ្នាំ មានទីលំនៅផ្លូវលំ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ​ ភ្នំពេញ​ មុខរបរ​ជា​ មន្ត្រី​ប្រៃសណីយ៍​ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ គេឃើញរថយន្ដមួយគ្រឿង ម៉ាក ​Prius ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ​ 2AL-3029 ធ្វើដំណើរទិសដៅ​ពីលិចទៅកើត តាមបណ្ដោយផ្លូវ​សហព័ន្ធរុស្ស៊ី​ ។ លុះមកដល់ចំណុចកើតហេតុ​ មិនដឹងយ៉ាងម៉េចស្រាប់តែឃើញ យុវជន៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Suzuki Let’s ពាក់ស្លាកលេខភ្នំពេញ 1CH-5344 ជិះម៉ូតូឌុបគ្នា ធ្វើដំណើរបញ្ច្រាសទិសចរាចរណ៍គ្នា ពីកើតមកលិចក្នុងលឿនដូចហោះ ក៏ជ្រុលទៅបុកចំរថយន្តនោះពេញទំហឹងតែម្ដង បណ្ដាលអោយយុវជនទាំង៣នាក់នោះ ខ្ទាតទៅបោកនឹងកញ្ចក់រថយន្ត​ រងរបួសធ្ងន់​ទាំង៣នាក់ ហើយត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយ មកដឹកយកទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកឯម៉ូតូនិងរថយន្ដរងការខូចខាតខ្ទេចយ៉ាងដំណំ ។
សូមបញ្ជាក់ថា​ករណីគ្រោះថ្នាក់ចរាចរណ៍នេះនៅមិនដឹងមូលហេតុថាខាងណាខុសខាងណាត្រូវនោះទេ ដោយសមត្ថកិច្ចមូលដ្ឋាន បានរាយការណ៍​ប្រាប់សមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង និងបុរសដែលជាអ្នកបើករថយន្ដ រួមទាំងរថយន្តបង្កនិងម៉ូតូទៅរក្សារទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរ បាលរាជធានីភ្នំពេញ​ ដើម្បីដោះស្រាយតាមច្បាប់៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print