អាជីវករផ្សារឯករាជ្យ២ ផ្ទុះតវ៉ា បង្កការភ្ញាក់ផ្អើលទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ ៖ បងប្អូនអាជីវករផ្សរឯករាជ្យ២ ចំនួន១៧៦នាក់ ផ្ទុះការតវ៉ា បន្ទាប់ពីប្រធានផ្សារខាងលើបិទទ្វារច្រកចូលផ្សារទាំងមូល មិនឲ្យពួកគាត់ចូលលក់ដូរ សម្រាប់ថ្ងៃបុណ្យជាតិ នៅក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅមុខផ្សារខាងលើតែម្តង ។

តាមអាជីវករ បានឲ្យដឹងថា ថែកែផ្សារ មានលោក ឧកញ៉ា ព្រំ សុធី បានដាក់បញ្ជាឲ្យអ្នកគ្រប់គ្រងផ្សារ បិទទ្វារ ច្រក ចេញចូលផ្សារ ទាំងស្រុង ដោយមិនអនុញ្ញាតិឲ្យអាជីវករលក់ដូរ ក្នុងថ្ងៃបុណ្យឡើយ ហើយ២លើកមកហើយដែល ខាងផ្សារ បិទទ្វារមិនឲ្យបងប្អូនចូលទៅលក់ដូរ បិទបណ្តាញភ្លើង បិទទឹក បិទបន្ទប់ទឹក ។

អាជីវករបានឲ្យដឹងថា តូបលក់ដូរក្នុងផ្សរខាងលើមានចំនួន១៧៦តូប ហើយមិនដឹងថា លោកប្រធាន ថៅកែផ្សារ លោក ឧកញ៉ា ព្រំ សុធី មានផែនការយ៉ាងណា មករារាំងបងប្អូនអាជីវករ គៀបសង្កត់បងប្អូនប្រជាពលរដ្ឋ អ្នកលក់ដូរ មិនឲ្យចូលទៅលក់ ក្នុងផ្សារខងលើ នាថ្ងៃបុណ្យ ថ្ងៃមន្រ្តីរាជការឈប់សម្រាកទៅវិញ ខណៈដែល តូប ក្នុងផ្សារខាងលើ បានលក់ ឲ្យទៅពលរដ្ឋអស់ហើយ ។

ការផ្ទុះតវ៉ារបស់ អាជីវករខាងលើ បានប្រមូលផ្តុំគ្នា តវ៉ាទាមទារស្នើសុំឲ្យ លោកឧញ៉ា បើកច្រកផ្សារ ចូល ចូលលក់វិញ និងទទូចស្នើសុំទៅអាជ្ញាធរ មេត្តាជួយដោះស្រាយ ដើម្បីឲ្យបងប្អូន ចូលលក់ដូរបានជាធម្មតាវិញ ។

អាជីវករ បន្តទៀតថា ពួកគាត់លក់ដាច់ តែថ្ងៃដែលកម្មករ ឈប់សម្រាក នឹងហើយ កាលបើ ប្រធានផ្សារបិទទ្វារចឹង តើឲ្យពួកគាត់លក់ដូរ គ្រាន់ចិញ្ចឹមជីវិតម្តេចកើតទៅ បើថ្ងៃធម្មតាលក់មិនដាច់ផង ៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print