ក្រុងប៉ោយប៉ែតៈ ប្រជាពលរដ្ឋមានការសោកស្ដាយជាខ្លាំងចំពោះផ្លូវរថភ្លើងមួយកន្លែងនៅចំណុចអាងអូរខាយដនឋិតក្នុងភូមិកូនដំរីសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកំពុងរងនៅការខូចខាតដែលរថយន្តដឹកដីលើសទម្ងន់បើកឆ្លងកាត់ក្នុងមួយថ្ងៃរាប់រយគ្រឿងឆ្លងកាត់ធ្វើឧ្យកំណល់បេតុងកល់ដែករថភ្លើងបាក់ស្រុតញែកដែកមិនអាចឧ្យរថភ្លើងបើកឆ្លងកាត់បាន ។
មិនតែប៉ុណ្ណោះរថយន្តដឹកដីទាំងនោះបានធ្វើឧ្យមានស្នូស៊ីផ្លេលាន់រំពងប៉ះពាល់ក្នុងការស់នៅរបស់ពួកគាត់់ ចំណែកផ្លូវលំនិងផ្លូវបេតុងមួយចំនួនក្នុងក្រុងរងនៅប្រេះស្រាំបាកបែកជាបណ្ដើរៗ មិនតែប៉ុណ្ណោះបើកបរក្នុងល្បឿនលឿនតាមផ្លូវជាតិលេខ៥ក្រុមអ្នកបើកបរទាំនោះមិនបានយកតង់ឬស្បៃគ្របពីលើអាចម៍ធ្វើឲ្យអាចម៏ដីធា្លក់លើផ្លូវជាតិផងដែរ។
ពលរដ្ឋលើកឡើងបញ្ជាក់ថា:ពួកគាត់មានការអាណិតអាសូដល់អភិបាលក្រុងបានចំណាយទាំពេលវេលានិងថវិការទៅទិញរថយន្តបូមធូលីក្រៅប្រទេសមកដើម្បីសំអាតផ្លូវជាតក្នុងក្រុងតែផ្ទុយទៅវិញធូលីនៅតាមផ្លូវជាតិលេខ៥នៅបន្តហុយដដែលនេះបញ្ជាក់ថាដោយសារតែគ្មានការការចូលរួមថែរក្សារបស់ពួកគេ។ម្យ៉ាងសណ្ដាប់ធ្នាបក៏បាត់បង់់ព្រោះថាកន្លងមកក្រុមរថយន្តខាងលើនេះបង្ករគ្រោះថ្នាក់ចរាចរណ៏ដល់អ្នកធ្វើដំណើររហូតដល់បាត់បង់ជីវិតផងដែរ។ការដឹកជញ្ជូនរាល់ថ្ងៃរបស់ក្រុមរថយន្តខាងលើដើម្បីផលប្រយជន៏ខ្លួនធ្វើឧ្យបាត់បង់ផលប្រយោជន៏ជាតិ ហើយពួកគាត់រងចាំមើលថាតើគណៈបញ្ជាការឯកភាពក្រុង ខេត្តមានវិធានការដែរឬទេចំពោះការខូចខាតផ្លូវរថភ្លើដែលក្រុមរថយន្តដឹកដីបើបំផ្លាញ។
ពួកគាត់បញ្ជាក់ថា៖បញ្ហារថយន្តខាងលើដែលបើកបររំខាងនក្នុងការរស់នៅដល់ពួកគាត់នេះពួកគាត់បានជូនដំណឹងដល់អាជ្ញាធរក្នុងមូលដ្ឋានក៏ដូចជាសមត្ថកិច្ចដែរតែការជូនដំណឹងរបស់ពួកគាត់គ្មានឃើញអាជ្ញាធរឬសមត្ថកិច្ចឬមន្ត្រីជម្នាញណាមានវិធាន់ការនោះទេ ព្រោះថារថយន្តដឹកដីខាងលើមានខ្សែធំៗដូច្នេះពួកគាត់ថ្នាក់ត្រឹមភូមិសង្កាត់មិនមានហ៊ានទៅប្រាប់ពួកគេដែរ។
ជុំវិញករណីពលរដ្ខលើកឡើងខាងលើនេះលោកអភិបាលក្រុងប៉ោយប៉ែតសាន ស៊ានហូមិនអាចសំការបកស្រាយបាយឡើយទូរសព្ទ័ចូលគ្មានអ្នកទទួល។ ចំណែកអ្នកមើលការខុសត្រូវរថភ្លើនៅចំណុចខាងលើលោកអ៊ុន រស្មីបញ្ជាក់ថាផ្លូវរថភ្លើងនៅចំណុចខាងលើនោះមិនអាចឧ្យរថភ្លើងធ្វើដំណើរឆ្លងកាត់បានឡើយព្រោះថាកំណល់និងដែកបានរបូតញែកដែកពីកំណល ព្រោះមិនអាចទ្រនិងទម្ងន់រថយន្តដឹកដីបានទេក្នុងមួយថ្ងៃៗបើកឆ្លងកាតរាបរយគ្រឿង ម្យ៉ាងទៀតលោកក៏បានរាយកាប្រាប់ទៅមេតំបនើផងដែរ ៕ វណ្ណា