ស្រ្តីម្នាក់ជាមន្ត្រីសាលាខណ្ឌមានជ័យនិងជាមេតុងទីន ត្រូវសមត្ថកិច្ចចាប់ខ្លួន ពីបទឆបោកលុយជាង២ម៊ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ បម្រើការងារជាមន្ត្រីសាលាខណ្ឌមានជ័យ និងជាមេតុងទីនផងនោះ ត្រូវបានកម្លាំងនគរបាលការិយាល័យអនុវត្តដីកានៃ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសៅរ៍ ៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨  ពាក់ព័ន្ធលើបណ្តឹងរបស់កូនតុងទីន ពីបទ. ឆបោកនិងរំលោភ ទំនុកចិត្តមានទឹកប្រាក់ ២,១៥០០ដុល្លារអាមេរិ ក ។

ស្ត្រីសង្ស័យឈ្មោះ ចាន់ ស៊ីនួន អាយុ៣៤ឆ្នាំ ជាមន្ត្រីបម្រើការងារនៅសាលាខណ្ឌមានជ័យ ស្នាក់ផ្ទះលេខ១៧ អឺ ផ្លូវលេខ៣៧១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។

យោងតាមមន្ត្រីនគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ការឃាត់ខ្លួនស្រ្តីជាមេតុងទីនម្នាក់នេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ ឈ្មោះ ប៊ុ ន សុភាព ។

ប្រភពបន្តថា ពាក្យបណ្តឹង បានបញ្ជាក់ថា កាលពីអំឡុងខែមីនា ឆ្នាំ២០១៧ ជនសង្ស័យ បានធ្វើមេតុងទី ដែលមានសមាជិកប្រមាណ ៣៨៥ នាក់ លេង១ក្បាលចាប់ពី១០ដុល្លារ , ៣០ដុល្លារ, ៥០ដល្លារ រហូត ដល់ ១០០ដុល្លារអាមេរិក ។ ក្រោយមកកូនតុង បានដេញយកប្រាក់នោះ ជាបន្តបន្ទាប់ ខ្លះបាន ខ្លះមិនបាន ជាក់ស្តែងដូចជាដើមបណ្តឹង ឈ្មោះ ប៊ុ ន សុភាព ដេញបានតែលើក្រដាសលុយអត់បាន១រៀលទេ ហើយ មេតុងទីន បានសន្យាប្រគល់ថាឲ្យថ្ងៃនេះថ្ងៃនោះ ប៉ុន្តែទីបំផុត ក៏គេចខ្លួនបាត់ សូម្បីការទំនាក់ទំនងក៏ស្ងាត់សូន្យឈឹង ។

នៅពេលដែលជនសង្ស័យកំពុងគេចខ្លួននោះ ដើមបណ្តឹងកើតទុកមិនសុខចិត្ត ក៏បានដាក់ពាក្យបណ្តឹងទៅសមត្តកិច្ច ដើម្បីឲ្យជួយចាត់ការតាមនីតិវិធីច្បាប់ ។ លុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចក៏បានអនុញ្ញាតិឱ្យបើការស៊ើបអង្កេតបឋមពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអម សាលាដំបូង រាជធានី ភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនស្ត្រីសង្ស័យ ឈ្មោះ ចាន់ ស៊ីនួន នាំយកមកសាកសួរតែម្តង ។

សមត្ថកិច្ចបន្តទៀតថា ក្រោយឃាត់ខ្លួនស្រ្តីសង្ស័យរួចនៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៨នេះ តំណាងអយ្យការ បានសាកសួរស្រ្តីសង្ស័យ រួច ហើយបានផ្ញើរទៅសមត្ថកិច្ចវិញ និងរង់ចាំការសម្រេចឃុំខ្លួនតាមក្រោយ ។

បើយោងតាមប្រភពព័ត៌មានពីមន្រ្តីសាលាដំបូងរាជធានីភ្នំពេញ  ក៏បានឲ្យដឹងដែរថា ស្ត្រីមេតុងទីន ឈ្មោះ ចាន់ ស៊ីនួន បានស៊ីដាច់លុយ សមាជិកក្រុមជាច្រើននាក់ទៀត ដែលមានទឹកប្រាក់រហូតដល់ជាង ៤០ម៊ឺនដុល្លារអាមេរិកឯណោះ ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print