សប្បាយក្លាយជាទុក្ខ ករណីលិចទូកកណ្ដាលទន្លេ ធ្វើឲ្យក្មេងប្រុសស្រី៣នាក់ជាបងប្អូនបង្កើតនិងគ្នាត្រូវបានបាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្មេងប្រុសស្រី៣នាក់បាត់ខ្លួនក្នុងទន្លេ បន្ទាប់ពីនាំគ្នាជិះទូកកំសាន្តតែជាអកុសលត្រូវខ្យល់បក់ បណ្ដាលឲ្យលិច ។ ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចទន្លេបាសាក់ ស្ថិតក្នុងភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

      មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ៖ ជនរងគ្រោះបាត់ខ្លួនមាន៣នាក់ ទី១-ឈ្មោះ រិន មករា ភេទប្រុស អាយុ១៩ឆ្នាំ ទី២-ឈ្មោះ រិន ស្រីអូន ភេទស្រី អាយុ១៤ឆ្នាំ និង៣-ឈ្មោះ រិន ស្រីរ័ត្ន ភេទស្រី អាយុ១២ឆ្នាំ ។ ជនរងគ្រោះទាំង៣នាក់ជាបងប្អូនបង្កើតនឹងគ្នាមានទីលំនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាងខេត្តកណ្ដាល ។ 

    ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ឈ្មោះ រិន មករា(ជនរងគ្រោះ) និងមិត្តស្រី(ជាសង្សារ) ពុំស្គាល់ឈ្មោះទើបមករស់នៅក្នុងផ្ទះរបស់ខ្លួន បានចំនួន៣ថ្ងៃមកហើយ ក៏បបួលគ្នាជិះទូកលេងតាមដងទន្លេបាសាក់ ដោយពួកខ្លួនមិនចេះបញ្ឆេះម៉ាស៊ីនបើកបរទូក ភ្លាមនោះឈ្មោះ រិន មករា(ជនរងគ្រោះ) បានហៅឪពុករបស់ខ្លួនឈ្មោះ មួងរិន អាយុ៤០ឆ្នាំ មកបញ្ឆេះម៉ាស៊ីនបើកបរទូក ជូនពួកគេដើរលេង ហើយឈ្មោះ មួង រិន ជាឪពុកក៍បានហៅកូនស្រីបង្កើតរបស់ខ្លួនចំនួន២នាក់ទៀត ឈ្មោះ រិន ស្រីអូន និងឈ្មោះរិន ស្រីរ័ត្ន (ជនរងគ្រោះ) ឡើងជិះទូកលេងជាមួយខ្លួន ដែរ។ ពេលដែលទូកបានបើកឃ្លាតចេញពីច្រាំងទន្លេបានចម្ងាយប្រវែងប្រហែល៤០

ម៉ែត្រ ស្រាប់តែមានខ្យល់បក់ខ្លាំង បណ្ដាលអោយទូកលិចតែម្ដង ដោយមានការបង្ហើយហៅជួយពីពួកជនរងគ្រោះ ពេលនោះមានឈ្មោះវ៉េត ចាន់ភារុន ភេទប្រុស បានហែលទឹកកាន់កាដុងទៅជួយ ពេលហែលទៅដល់ចំនុចកើតហេតុ   ឈ្មោះ វ៉េត ចាន់ភារុន បានចាប់ដៃឈ្មោះ មួង រិន អោយស្រវ៉ាតោង កាដុងជាមួយខ្លួន ហើយក៏មានទូកចំនួន០១គ្រឿងទៀតបានអ៊ុំមកពីខាងត្រើយឃុំកោះអន្លង់ចិន មកជួយធ្វើការសង្គ្រោះ បានម្នាក់ទៀតដែលជាសង្សារជនរងគ្រោះឈ្មោះ រិន មករា ម្នាក់ទៀត ។  ចំនែកជនរងគ្រោះចំនួន០៣នាក់ទៀតមានឈ្មោះ ដូចបានរៀបរាប់ខាងលើបានលិចលង់នៅក្នុងទឹកទន្លេ ជាមួយទូកបាត់ឈឹងតែម្ដង។ ខណៈពេលនេះ សមត្ថកិច្ច និងប្រជាពលរដ្ឋបាន ធ្វើការស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួនទាំង៣នាក់ខាងលើ ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print