ភ្នំពេញ ៖ នៅមុននេះបន្តិច មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្នហាងលក់ សំណាងថ្មី លក់ឧបករណ៍តន្រ្តី សម្លេង ភ្លើងពណ៍ កាលពីវេលាម៉ោង៦ និង៤៣នាទីល្ងាច ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ករណីអគ្គីភ័យខាងលើនេះគេ សង្ស័យថាគឺ បណ្ដោលមកពីផ្ទុះសេខ្សែភ្លើងក្នុងការជួយ អន្តរាគមន៏សង្គ្រោះអគ្គីភ័យខាងលើនេះរថយន្តពន្លត់អគ្គីភ័យក៏បានមកដល់ហើយក៏បានបាញ់អស់២ គ្រឿងទើបលត់ទាំងស្រុង។
ប្រភពបានឲ្យដឹងទៀតថា រហូតមកដល់ម៉ោង៧ យប់ ថ្ងៃដដែលទើបបាញ់ពន្លត់ភ្លើងទាំងស្រុង តែមិនបណ្ដាលឲ្យមនុស្សណារងរបួសនោះទេ ប៉ុន្តែបានបណ្ដាលឲ្យខូចខាតសម្ភារះមួយចំនួន៕
...