បុរសម្នាក់ត្រូវនគបាលជំនាញឃាត់ខ្លួននៅទឹកដីស្រុកសៀមប៉ាង រួមនិងថ្នាំញៀន៥គីឡូក្រាម

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង ៖ កម្លាំងជំនាញ​នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀនខេត្ត ចុះធ្វើការបង្ក្រាបនឹងឃាត់ខ្លួនបុរស់ម្នាក់ ជាមួយនឹងសារធាតុញៀនប្រាំកញ្ចប់ស្មើនឹង៥គីឡូគ្រាម នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចវាលប៉ារា ភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ប្រភពពីរសមត្ថកិច្ចបានឲ្យដឹងថាៈបានចាបនឹងឃាត់់ខ្លួនបុរសម្នាក់ជាជនសង្ស័យ ជាមេក្លោងជួញដូរគ្រឿងញៀនខុសច្បាប់ ដោយដកហូតបាន ថ្នាំញៀនចំនួន៥កញ្ចប់ធំ។

ប្រភពដដែលបានបន្តថាប្រតិបត្តិការនេះ ដោយឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ​ ជួប​ ឌា អាយុ៣០ឆ្នាំជនជាតិខ្មែរ រស់នៅភូមិសំរោង​ ឃុំ​ស្រែសំបូរ ស្រុក​សៀមប៉ាង ខេត្តស្ទឹងត្រែង មុខរបរកសិករ​។ ដកហូតនូវវត្ថុតាងរួមមាន៖ ថ្នាំញៀនចំនួន០៥កញ្ចប់ធំ មិនទាន់ថ្លឹង (ប្រហែល០៥Kg)។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានឃុំខ្លួន នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង រួចបញ្ចូនខ្លួនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print