សឿន ផានផាភួងងាកមកផ្អែមល្ហែមតារាក្មេង សៀង រតនៈ

ចែករំលែក៖

ភ្នំពេញ៖ ស្ងាត់បាត់បណ្តើរប្រុសក្មេង យុទ្ធ ឋានៈ មួយរយៈ តារាស្រីសឿន ផានផាភួង ស្រាប់តែលេខមុខបណ្តើរគ្នាយ៉ាងត្រសង ជាមួយតារាសម្តែងវ័យក្មេងស្រស់សង្ហា សៀង រតនៈទៅវិញ។ អ្នកក្នុងចង្កោមសិល្បៈកាន់តែឆ្ងល់ក្រោយពីពួកគេទៅណាមកណាជាមួយភាសាផ្អែមល្ហែមទៅកាន់គ្នាទៅវិញទៅមកនោះ។

មួយរយៈកន្លងទៅតារាសម្តែង សៀង រតនៈ បានបង្ហោះរូបថត និងភាសាផ្អែមល្ហែមជាមួយសឿន ផានផាភួង និងបញ្ចេញឃ្លាថា”ប៉ុណ្ណឹងស្រលាញ់គ្នាបានអត់?” ដែលមានអ្នកគាំទ្រពួកគេជាច្រើនលើកឡើងថាជាការលេងសើច ប៉ុណ្ណោះ ប៉ុន្តែមួយរយៈចុងក្រោយនេះទំានាក់ទំនងពួកគេកាន់តែជិតស្និតលើសពីមិត្តរួមអាជីពទូទៅ ដែលសូម្បីតែរថយន្តក៏ប្រើប្រាស់តែមួយ ហើយគេក៏បានប្រទះអ្នកទាំងពីចូលអាហារដ្ឋានដល់យប់ជ្រៅតែពីរនាក់ផងដែរ។

ទំនាក់ទំនងស្វែងរកការបញ្ជាក់ពីតារាប្រុសស្រីទាំងពីររូបខាងលើមិនទទួលបានលទ្ធផលឡើយ ប៉ុន្តែអ្នកជិតដិតពួកគេលើកឡើងស្រដៀងគ្នាថា”បើនិយាយថាលើសពីមិត្តភ័ក្កគឺត្រូវព្រោះពួកគេទៅណាមកណាជាមួយគ្នាមិនដាច់ ហើយប្រើភាសាសុទ្ធតែ Honey ពេញៗមាត់”។

ប្រភពបន្តថា សូម្បីតែយប់ជ្រៅក៏ពួកគេរួមដំណើរជាមួយគ្នាដែរ ហើយទំនាក់ទំនងជាមួយប្រុសស្អាតយុទ្ធ ឋានៈ ត្រូវបានបញ្ចប់។ អ្នកសិល្បៈសរសើរសឿន ផានផាភួងដែលតែងមានតារាប្រុសក្មេងៗចូលចិត្ត យកចិត្តថ្នាក់ថ្នមជាច្រើន ខណៈដែលតារាស្រីរូបនេះមិនដែលបង្ហាញស្នេហាជាមួយបុរសណាដោយបើកចំហរនៅឡើយ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print