រថយន្តពាក់ស្លាកខេមរភូមិន្ទ សង្ស័យអ្នកបើកបរស្រវឹងបុកម៉ូតូ បណ្ដាលឲ្យមនុស៤នាក់រងរបួសធ្ងន់

ចែករំលែក៖

ក្រុងប៉ោយប៉ែត: ម្ចាស់រថយន្តពាក់ស្លាកខេមរ:ភូមិន្ទសង្ស័យបើកបុករះម៉ូតូបណ្ដាលឲ្យមនុស្ស៤នាក់រងរបួសធ្ងនកាលពីវេលាម៉ោង១១និង២៣នាទីយប់ថ្ងៃទី៣៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចB1 តាមបណ្ដោយផ្លូវលំចាក់បេតុង ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចជម្នាញប្រាប់ថា មុនកើតហេតុគេឃើញរថយន្តចង្កូតស្តាំម៉ាកFord EVERESTមួយគ្រឿង ពណ៌ត្រេអ៊ី ស្លាកលេខ ខេមរភូមិន្ទ09 2-1208 ដែលម្ចាស់ជាអ្នកបើកបរឈ្មោះប៉ែន ប្រុស ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអាជីវកលក់ដូរផ្សារថៃំ ស្នាក់នៅភូមិបាលិលេយ្យ2 សង្កាត់/ក្រុងប៉ោយប៉ែត បើកបរក្នុងស្ថានភាពស្រវឹងចេញពីកម្មវីធីក្មុងទិសដៅ ពីជើងទៅត្បូងចំណែកម៉ូតូជនរងគ្រោះបើកម៉ូតូម៉ាកHondaទ្រីមសង់ ពណ៌ខ្មៅ គ្មានស្លាកលេខក្នុងទិសដៅពីត្បួងទៅជើងបញ្ច្រាស់ទិសលុះដល់ចំណុចកើតហេតុរថយន្ត បង្ករបើកជែងម៉ូតូកង់បីក៏ជ្រុលចង្កូតបុកម៉ូតូចំពីមុខបណ្ដាលរងរបួសធ្ងន់តែម្តង។

ចំណែកជនរងគ្រោះមិនស្គាល់អត្តសញ្ញាណមានគ្នា៤នាក់ ក្មេង២នាក់ ស្រីទាំងអស់ (រងរបួសធ្ងន់)។ ភ្លាមនោះកម្លាំងអន្តរាគមន៍វរៈ៩១១ និងកម្លាំងប៉ុស្តិ៍បឹងសាគូ បានចុះមកដល់កន្លែងកើតហេតុហើយក៏បានឃាត់ខ្លួនជនបង្កទុក និងទំនាក់ទំនងទៅជំនាញចរាចរណ៍អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែតមកវាស់វែងតាម​ នីតិវិធីច្បាប់។

ជនរងគ្រោះទាំង04នាក់ ត្រូវរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត(ដីថ្មី) ចំណែកម៉ូតូ និងរថយន្ត ហើយនឹងជនបង្ក ត្រូវបានកម្លាំងជំនាញចរាចរណ៍ យកទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ។

សួមរំលឹកថារថយន្តចង្កូតស្ដាំពាក់ស្លាក់ខេមរ:ភូមិន្ទនិងន.បកំពុងតែចរាចរណ៏ពេញក្រុងប៉ោយប៉ែតនិងខេត្តបន្ទាយមានជ័យដែលរថយន្តទាំងនោះត្រូវគេរាយការណ៏ថាក្រុមឈ្មួញបាននាំចូលពីប្រទេសថៃតាមច្រករបៀងមកចែកចាយសួម្បីតែអ្នកគ្មានតួនាទីក៏មានសិទ្ធទិញជិះដែរដូចជនបង្ករខាងលើនេះ ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print