ល្បែងជល់មាន់និងអាប៉ោងភ្នាល់ដាក់លុយ កំពុងបើកលេងនៅស្រុកត្រពាំងប្រាសាទ​ មានរយៈពេល៦ខែមក ហើយ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ទីតាំងបើកល្បែងស៊ីសងជល់មាន់ និងអាប៉ោង ភ្នាល់ដាក់លុយមួយកន្លែង ស្ថិតនៅ​ភូមិត្រពាំងប្រាសាទឃុំត្រពាំងប្រាសាទ កំពុងបើកលេងយ៉ាងងាយស្រួលមិនមានការទប់ស្កាត់ ឬបង្ក្រាបពី​អាជ្ញាធរ និងសមត្ថកិច្ចឡើយ ។ ការបើកលេងយ៉ាងរលូនបែបនេះ ត្រូវបានគេដាក់ការសង្ស័យថា ជាឆ្នាំងបាយ របស់អាជ្ញា​ធរ និងសមត្ថកិច្ចនៅក្នុងស្រុកត្រពាំងប្រាសាទនេះតែម្តង ។

ប្រភពបានអោយដឹងថា ទីតាំងល្បែងភ្នាល់ខាងលើបើកលេងភ្នាល់មានរយៈពេលជាង៦ខែមកហើយ ​ក្នុងមួយ សប្តាហ៍បើកលេងភ្នាល់តែ៦ថ្ងៃទេ។ ចំណែកការចាក់ភ្នាល់ដាក់លុយ មានរហូតដល់រាប់ពាន់ដុល្លារឯណោះ ។

លោកឧត្តសេនីយ៍ត្រី ឡឹក សុខា ស្នងការរងនគបាលខេត្តឧត្តមានជ័យ ទទួលផែនព្រហ្មទណ្ឌបានអោយដឹងថា លោកកំពុងរកមើលទីតាំងខាងលើដើម្បីបញ្ជាទៅអធិការចុះទៅបង្ក្រាប ៕ ប៉ែននួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print