អារ៉ាប៊ីសាអ៊ូឌីតមិនអាចផ្គត់ផ្គង់ប្រេងជំនួសអុីរ៉ង់នៅលើទីផ្សារបានឡើយ

ចែករំលែក៖

អនុប្រធានាធិបតីអុីរ៉ង់ លោក Eshaq Jahangiri បានប្រកាសថាអាមេរិកកំពុងតែបោកប្រាស់ពិភពលោកទាំងមូល។ ការលើកឡើងដូច្នេះ កើតឡើងក្រោយពេលដែលអាមេរិកសម្រេចដាក់ទណ្ឌកម្មវិស័យប្រេងទៅលើប្រទេសអុីរ៉ង់ ដែលចូលជាធរមាននៅថ្ងៃទី៤ ខែវិច្ឆិកា។

លោក Eshaq Jahangiri បានបញ្ជាក់កាលពីថ្ងៃទី២៨ ខែតុលាថា «អាមេរិកកំពុងតែកុហកពិភពលោកទាំងមូល» ហើយអាមេរិកមិនអាចរារាំងការនាំប្រេងចេញរបស់អុីរ៉ង់បានឡើយ ដោយសារតែគ្មានប្រភពផ្គត់ផ្គង់ណាមួយអាចជំនួសបាននៅលើទីផ្សាប្រេង។

លោក Eshaq Jahangiri បន្តទៀតថា «បច្ចុប្បន្នអាមេរិកកំពុងតែកុហកពិភពលោកថា អារ៉ាប៊ីសាអ៊ូឌីត និងប្រទេសផ្សេងទៀត អាចជំនួសការផ្គត់ផ្គង់ប្រេងរបស់អុីរ៉ង់ដោយមិនធ្វើឲ្យតម្លៃប្រេងឡើងថ្លៃឡើយ។ ប៉ុន្តែប្រសិនបើអាមេរិកមានសមត្ថភាពក្នុងការរារាំងអុីរ៉ង់នាំប្រេងចេញនោះ តម្លៃប្រេងនៅលើពិភពលោកនឹងកើនឡើងជាង១០០ដុល្លារក្នុងមួយបារ៉ែល»។ លោកបន្តទៀតថា អុីរ៉ង់បាននាំប្រេងចេញរហូតដល់ទៅ២,៥លានបារ៉ែលក្នុងមួយថ្ងៃ ហើយសង្ឃឹមថាអាមេរិកនឹងមិនបង្ខំឲ្យអុីរ៉ង់ត្រូវកាត់បន្ថយការផលិតរបស់ខ្លួននៅសល់តែ ១លានបារ៉ែល ក្នុងមួយថ្ងៃឡើយ។

ការប្រកាសរបស់អនុប្រធានាធិបតីអុីរ៉ង់កើតឡើងក្រោយពេលដែល អាមេរិកដាក់ទណ្ឌកម្មថ្មីទៅលើវិស័យប្រេងប្រទេសនេះ ដែលនឹងចូលជាធរមាននៅថ្ងៃទី៤ ខែវិច្ឆិកា។ ការដាក់ទណ្ឌកម្មបន្ថែមក្រោយពេលដែល លោក ត្រាំ បានសម្រេចដកអាមេរិកចេញពីកិច្ចព្រមព្រៀងបរមាណូ កាលពីថ្ងៃទី៨ ខែឧសភា ដោយចោទអុីរ៉ង់នៅតែបន្តសកម្មភាពមីស៊ីលគំរាមកំហែងដល់តំបន់ទាំងមូល៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print