ប្រវត្តិសាស្ត្រនៃការធ្លាក់យន្តហោះនៅក្នុងប្រទេសឥណ្ឌូនេស៊ី

ចែករំលែក៖

យន្តហោះ Boeing 737-800 របស់ ក្រុមហ៊ុនអាកាសចរណ៍ Lion Air ដឹក អ្នកដំណើរ ១៨៨នាក់រួមទាំងក្រុមពហុនិកា បានធ្លាក់កាលពីព្រឹកថ្ងៃទី២៩ខែតុលា គឺជាគ្រោះថ្នាក់មួយក្នុងចំណោមគ្រោះថ្នាក់ អាកាសចរណ៍ជាបន្តបន្ទាប់នៅក្នុង ប្រទេសនេះ។

យន្តហោះដឹកអ្នកដំណើរ Lion Air ជួបគ្រោះថ្នាក់ក្រោយការហោះហើរបាន១៣នាទីប៉ុណ្ណោះ ក៏បានធ្លាក់ចូលសមុទ្រ ហ្សាការតា ។ក្នុងចំណោមអ្នកដំណើរទាំងអស់មានកុមារ ៣នាក់ និងក្រុមពហុនិកា៧ នាក់។ ចំណុចដែលចាប់អារម្មណ៍បំផុតនោះគឺយន្តហោះជួបគ្រោះថ្នាក់ខាងលើ ទើបតែផ្តល់ឲ្យក្រុមហ៊ុន Lion Air នៅ ខែសីហា កន្លងមកនេះប៉ុណ្ណោះ។

ចំណុចដែលចាប់អារម្មណ៍នោះ គឺនៅលើយន្តហោះមានមន្ត្រីក្រសួងហិរញ្ញវត្ថុ ប្រទេសនេះដល់ទៅ២០នាក់មានវត្តមាននៅលើយន្តហោះខាងលើ ។

គ្រោះថ្នាក់ខាងលើនេះ គ្រាន់តែជា គ្រោះថ្នាក់មួយក្នុងចំណោមគ្រោះថ្នាក់ អាកាសចរណ៍ជាបន្តបន្ទាប់នៅក្នុងប្រទេសឥណ្ឌូនេសុី រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះ។

សារព័ត៌មាន AP បានផ្សាយថា កាលពី ៦ខែកន្លងមកនេះ យន្តហោះមួយគ្រឿង របស់ក្រុមហ៊ុនLion Air បានជ្រុលធ្លាក់ ចេញពីផ្លូវ នៅអាកាសយានដ្ឋាន Djalalu ddinក្នុងទីក្រុង Gorontalo ប្រទេសឥណ្ឌូ នេស៊ី។ ជាភពសំណាង អ្នកដំណើរ១៧៤ នាក់និងក្រុមពហុនិកា ៧នាក់ មានវត្តមាន នៅលើយន្តហោះ ដោយគ្រាន់តែមានរបួស ស្រាលប៉ុណ្ណោះ ប៉ុន្តែបានធ្វើឲ្យយន្តហោះខូចខាតជាច្រើន។

គ្រោះថ្នាក់យន្តហោះដែលរន្ធត់បំផុតនៅក្នុងប្រទេសនេះ គឺ បានកើតឡើង កាលពីខែធ្នូឆ្នាំ២០១៤ ដោយពេលនោះ យន្តហោះ Airbus A320 របស់ក្រុមហ៊ុន អាកាសចរណ៍AirAsia បានធ្លាក់ចូល សមុទ្រពេលហោះហើរចេញពីទីក្រុង Surabaya ទៅកាន់សិង្ហបុរី ដោយដឹកអ្នក ដំណើរ១៦២នាក់។

ចរាចរណ៍នៅក្នុងប្រទេសនេះគឺពឹង ផ្អែក ភាគច្រើនទៅលើចរាចរណ៍ផ្លូវ អាកាស ដោយសារតែប្រទេសនេះមាន កោះ ជាច្រើន ដែលមានពលរដ្ឋរស់នៅ ។ ប៉ុន្តែសុវត្ថិភាព ផ្លូវអាកាសនៅមានកម្រិត ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌូនេស៊ីប្រឈមនឹងគ្រោះថ្នាក់សម្លាប់មនុស្សជាច្រើន ។

កាលពីខែសីហាកន្លងទៅ មានកុមារ អាយុ១២ឆ្នាំ ជាអ្នកមានសំណាងនៅរស់ ក្រោយគ្រោះថ្នាក់យន្តហោះសម្លាប់មនុស្ស ៨នាក់ នៅតំបន់ភ្នំភាគខាងកើតប្រទេស នេះ។

នៅខែសីហាឆ្នាំ២០១៥ យន្តហោះ មួយក្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Trigana បានធ្លាក់ នៅ Papua ដោយ សារអាកាសធាតុអាក្រក់ បណ្តាលឲ្យអ្នក ដំណើរ ៥៤នាក់ស្លាប់ ។

នៅក្នុងឆ្នាំ២០១៣ យន្តហោះ 737-800 របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air បានធ្លាក់ចូលសមុទ្រជិត អាកាស យានដ្ឋាន កោះបាលី ។ ជាភព្វសំណាង គ្មានអ្នកស្លាប់ឡើយ ក្នុងចំណោមអ្នក ដំណើរ១០៨នាក់ ប៉ុន្តែមានអ្នករងរបួស រាប់សិបនាក់ផងដែរ។

កាលពីឆ្នាំ២០០៧ ក្រុមហ៊ុន Lion Air គឺជាក្រុមហ៊ុនមួយ ដែលអឺរ៉ុប បានហាមប្រាមហោះហើរចេញចូលទៅកាន់អឺរ៉ុប ដោយសារតែគ្មានសុវត្ថិភាព ហើយអឺរ៉ុប ទើបតែលុបចោលកាលពីឆ្នាំ២០១៦កន្លងមក៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print