ព្រឹកថ្ងៃអង្គារនេះ សមត្ថកិច្ចរកឃើញសពម្នាក់ហើយ ករណីលិចទូកនៅទន្លេបាសាក់

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃអង្គារនេះ ករណីលង់ទឹកស្លាប់៣នាក់ នៅចំណុចភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង សមត្ថកិច្ចអះអាងថា បានរកឃើញសពម្នាក់ហើយឈ្មោះ រិន ស្រីអូន អាយុ១៤ឆ្នាំ ត្រង់ចំណុចជិត​កន្លែងកើតហេតុតែម្តង និងបន្តរកសព២នាក់ទៀត ដែលកំពុងបាត់ខ្លួន ។

សមត្ថកិច្ចឲ្យដឹងទៀតថា ជនរងគ្រោះទាំង៣នាក់ ១-ឈ្មោះ រិន មករា ភេទប្រុស អាយុ១៩ឆ្នាំ , ២-ឈ្មោះ រិន ស្រី អូន ភេទស្រីអាយុ១៤ឆ្នាំ , ៣-ឈ្មោះ រិន ស្រីរ័ត្ន ភេទស្រី អាយុ១២ឆ្នាំ ។ អ្នកទាំង៣នាក់ជាបងប្អូនបង្កើត ​និង​មានទីលំនៅភូមិលេខ៥ ឃុំស្វាយរលំស្រុកស្អាងខេត្តកណ្ដាល ។

គួររំឮកថា កាលពីវេលាម៉ោង១៤ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ មនុស្ស៣នាក់​ត្រូវជាបងប្អូនបង្កើត​នឹងគ្នា បាន បាត់ខ្លួនបន្ទាប់ពីហេតុការណ៍​លិចទូកនៅក្នុងទន្លេបាសាក់ ស្ថិតនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្ត កណ្ដាល ។

ប្រភពបន្តថា ពេលដែលទូកបានបើកឃ្លាតចេញពីច្រាំងទន្លេបានចម្ងាយប្រវែងប្រហែល៤០ម៉ែត្រ ស្រាប់តែមាន ខ្យល់បក់ខ្លាំងបណ្ដាលឲ្យទូកលិចតែម្ដង ដោយមានការដង្ហើយហៅជួយពីជនរងគ្រោះ ពេលនោះមានឈ្មោះ វ៉េត ចាន់ភារុន ភេទប្រុស បានហែលទឹកកាន់កាដុងទៅជួយ ពេលហែលទៅដល់ចំនុចកើតហេតុឈ្មោះ វ៉េត ចាន់ ភារុន បានចាប់ដៃឈ្មោះ មួង រិន អោយស្រវ៉ាតោង កាដុងជាមួយខ្លួន ហើយក៏មានទូកចំនួន១គ្រឿងទៀតបាន អុំមកពីខាងត្រើយ ឃុំកោះអន្លង់ចិន មកជួយសង្គ្រោះ បានឈ្មោះ(មិនស្គាល់) ភេទស្រី១នាក់ទៀត ។

ចំណែក ជនរងគ្រោះចំនួន៣នាក់ទៀត មានឈ្មោះ រិន មករា ភេទប្រុស ឈ្មោះរិន ស្រីអូន ភេទស្រី និង ឈ្មោះ រិន ស្រីរ័ត្ន ភេទស្រី បានលិចលង់នៅក្នុងទឹកទន្លេ ជាមួយទូកបាត់ឈឹងតែម្ដង ៕ ស្អាងជ័យ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print