សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបង្ក្រាបក្រុមវាយប្លន់យកម៉ូតូពលរដ្ឋតាមផ្លូវ ពេលយប់ចំនួន៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យក្រោមការដឹកនាំដោយលោក​ វីរះសេនីយ៍ឯក​ យឹម​ សារ៉ាន់​  បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ក្នុងចំណោមបក្ខពួក៧នាក់ ដែលជាមុខសញ្ញាយ៉ាងសកម្មខាងដើរធ្វើសកម្មភាព វាយ គម្រាម ប្លន់យកម៉ូតូប្រជាពលរដ្ឋ អ្នកដំណើរ ពេលរាត្រី ។
ប្រតិបត្តិការ​បង្ក្រាបខាងលើនេះបានធ្វើឡើង កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ នៅចំណុចតាមផ្លូវជាតិលេខ៤ ភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ហើយរហូតមកដល់រសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាកា តាមផ្លូវច្បាប់។
ជនសង្ស័យសមត្ថកិច្ចបង្ក្រាបចាប់ខ្លួនបាន៣នាក់ ទី១ ឈ្មោះ ផាន់ វណ្ណៈ ហៅ ធិន​ រតនៈ ​ភេទ​ប្រុស ​អាយុ​២០ឆ្នាំ ​មុខ​របរ​កម្មករ​រោងចក្រ​​ រស់នៅ​ភូមិ​ភ្លើង​ឆេះ​រទេះ​ សង្កាត់​ភ្លើង​ឆេះ​រទេះ ​ខណ្ឌ​ពោធិ៍​សែនជ័យ​ ។ ទី២ ឈ្មោះ​ យ៉ុន​ ផាយុ​ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ មុខ​របរ​សិស្សថ្នាក់ទី១០ ​រស់នៅ​ភូមិ​ជាមួយ​គ្នា ​។ ទី​៣ ឈ្មោះ​ វ៉ាត​ មុន្នីរក្សា​ ភេទ​ប្រុស ​អាយុ​១៦ឆ្នាំ​ មុខរបរ​សិស្ស រស់នៅភូមិជាមួយគ្នា​  ។
សមត្ថកិច្ចបានឲ្យដឹងថា​ នៅយប់ថ្ងៃកើតហេតុ ជនសង្ស័យនិងបក្ខពួកសរុបគ្នា៧នាក់​ ម៉ូតូ​ចំនួន​៣គ្រឿង​ ម៉ាកហុងដា សេ១២៥ ​មួយ​គ្រឿង​ និង​ម៉ូតូ​ម៉ាក​Beat ចំនួន២គ្រឿង​ ក្រោយកើតហេតុភ្លាម សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាន៣នាក់ និងម៉ូតូ ម៉ាកBeat មួយគ្រឿង ។
សមត្ថកិច្ចបន្តទៀតថា ជនរងគ្រោះនៅយប់កើតហេតុ ឈ្មោះ​ នុន​ វ៉េត​ ភេទ​ប្រុស ​អាយុ​៣៧ឆ្នាំ​ ជិះ​ម៉ូតូ​គ្រឿង​ ម៉ាកហុងដា សេ១២៥ សេរី២០១៨ ​គ្នា​៣នាក់​ ។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង២និង៣០នាទីអធ្រាត្រ ចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ជនរងគ្រោះនិងមិត្តភ័ក្រ សរុបគ្នា៣នាក់ ជិះម៉ូតូវិលមកពីកោះពេជ្យ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ដល់ចំណុចភូមិអូរដឹម សង្កាត់ចោមចៅ៣ ត្រូវបានជនសង្ស័យ សរុប៧នាក់ ជិះម៉ូតូ៣គ្រឿង ដេញតាមពីក្រោយ មកដល់ ប្រដាប់ដោយខ្សែក្រឭវ៉ាត់ និងមួកសុវត្តិភាព កៀរម៉ូតូ ឲ្យបង្អន់ល្បឿនហើយ ធ្វើសកម្មភាពវាយតែម្តង ប៉ុនប៉ងប្លន់យកម៉ូតូ តែមិនបានសម្រេច ដោយសារកម្លាំងប៉ូលីសប៉ុស្តិ៍ចោមចៅ៣ និងកន្លែងប៉ូលីស ប៉ុស្តិ៍ផ្សេងទៀត មកទាន់ កំពុងធ្វើកម្មភាពជាក់ស្តែង ចាប់ខ្លួនបាន៣នាក់ ម៉ូតូជនល្មើសមួយគ្រឿង បក្ខពួក៤នាក់ទៀតបានជិះម៉ូតូ២គ្រឿងគេចខ្លួនបាត់ ។
ក្រោយឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់​ សមត្ថកិច្ចក៏ធ្វើការសាកសួរនិងបន្តស្រាវជ្រាវ តាមចាប់បក្ខពួក៤នាក់ទៀត ជនសង្ស័យជាបក្ខពួនទាំង៤នាក់នោះ ដឹងខ្លួន ទើបរត់បាត់អស់​ ។ ទោះជាយ៉ាងណាជនសង្ស័យ ត្រូវបានសមត្ថកិច្ចស្គាល់ពិនភាគនិងផ្ទះសម្បែងអស់ហើយ៕សុខាសែនជ័

ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print