ខេត្តព្រះសីហនុ ៖ បុរសអ្នកបើកបររថយន្តដឹកខ្សាច់មួ យរូបបានស្លាប់ ក្រោយបើករថយន្តចុះផ្លូវចំណោតលោ កយាយម៉ៅក្រុងព្រះសីហនុ រួចបុកទ្រូងផ្លូវ បណ្តាលអោយអ្នកបើកបរធ្លាក់ចេញពី រថយន្តរងគ្រោះរហូតដល់បាត់បង់ជី វិត វេលាម៉ោងជាង៤ល្ងាចថ្ងៃ៣០តុលា ២០១៨នេះ។
នគរបាលបញ្ជាក់ថាករណីគ្រោះថ្នាក់ ចរាចរណ៍នេះកើតឡើងដោយខ្លួនឯង គឺរថយន្តបែនដឹកខ្សាច់ ០១គ្រឿងម៉ាក HYUNDAI ពណ៌ ស ពាក់ស្លាក លេខតាកែវ3A-0638 បើកបរដោយឈ្មោះ វ៉ាន់ ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត មានទីលំនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទិសដៅពីឃ្លាំងលើ ឆ្ពោះទៅ កែងរ៉ា លុះដល់ចំណុចខាងលើស្ថានភាពផ្លូ វចុះចំណោត រថយន្តមានល្បឿនលឿនរេចង្កូតមកខា ងឆ្វេងដៃបុកនឹងរនាំងពុះចែកផ្លូវ រួចបោកក្រឡាប់ត្រឡប់ក្រោយ បណ្ដាលឲ្យអ្នកបើកបររថយន្តខ្ទា តចេញក្រៅស្លាប់តែម្ដង។
គ្រោះថ្នាក់នេះក៍បណ្ដាលឲ្យខូចខា តរបាំងពុះចែកផ្លូវអស់ចំនួន ០៩ផ្ទាំង និង បង្គោលភ្លើងបំភ្លឺផ្លូវចំនួន ០១ដើម ។ វត្ថុតាង រថយន្ត ០១គ្រឿង សមត្ថកិច្ចជំនាញបានចាត់ចែងស្ទូ ចយកទៅរក្សាទុកនៅ ការិយាល័យនគរបាលចរាចរផ្លូវគោក ៕ឆ្លាម សមុទ្រ