ភ្នំពេញ ៖ លោក លឹម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានថ្លែងកោតសរសើរចំពោះប្រជាពលរដ្ឋ ដែលបានគោរពនិងទទួលខុសត្រូវ តាមការណែនាំរបស់គណៈបញ្ជាការឯកភាព ក្នុងការរៀបចំសណ្តាប់ធ្នាប់ក្នុង ភូមិសាស្រ្តខណ្ឌ៧មករា នឹងមហាវិថីធំៗទាំង៥ ។
លោកថា បងប្អូនបានគោរពតាមការនែនាំបានល្អប្រសើរដូចជាចំណតភោជនីយដ្ឋានណានជីងស្ពូន តាយតាយ សម្ភពបញ្ញា ផ្សារស៊ីធីម៉ល ជាពិសេសផ្លូវលេខ២១៥ ត្រង់ចំណុចភ្លើងស្តុបផ្សារដេប៉ូបេនស្រែអំបិល មិនឲ្យចត ចាប់មូយនឹងបានរៀបចំជុំវិញរបងវត្តមង្គល់វន្ត័នឹងច្រមុះជ្រូកផ្លូវលេខ១៦៤កន្លែងលក់ទឹកកក ។
នៅក្នុងយុទ្ធការរៀបចំសណ្តាប់ខាងលើធ្វើឡើងកាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ដឹកនាំដោយលោក លឹម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា , លោកវ ឯក នេតស៊ីថុន អធិការនគរបាលខណ្ឌ៧មករា ,លោកវរសេនីយ៍ទោ ហ៊ន វិបុល អធិការរង និង លោកអនុសេនីយ៍ឯក ង៉ែត សារុន នាយរងផ្នែកសណ្តាប់ និងចរាចរណ៍ បានចុះសហការជាមួយកម្លាំងប្រជាការពារចុះត្រួតពិនិត្យនឹងរៀបចំសណ្តាប់ធ្នាប់ ក្នុងភូមិសាស្រ្ត ខណ្ឌ៧មករានិងតាមមហាវិថីធំៗទាំង៥បញ្ឈប់ ការតាំងលក់បណ្តោះអាសន្ន១/៣នៃចិញ្ចើមថ្នល់ ៕ ស រស្មី