មកទល់ពេលនេះ មធ្យោបាយធ្វើដំណើរតាមយន្តហោះ ត្រូវបានចាត់ទុកថាមានសុវត្ថិភាពបំផុតលើពិភពលោក ដោយតួលេខគ្រោះថ្នាក់មានកម្រិតទាបបំផុត ។ នេះបើប្រៀបធៀបនិងមធ្យោបាយធ្វើដំណើរផ្សេងទៀត ដូចជា ៖ រថយន្ត រថភ្លើង ម៉ូតូ កបាល នាវា… ។ ប៉ុន្តែនៅពេលដែលគ្រោះថ្នាក់យន្តហោះកើតឡើង គឺបានសម្លាប់មនុស្ស រាប់រយនាក់ក្នុងពេលតែមួយ ។
ខាងក្រោមនេះជាគ្រោះថ្នាក់យន្តហោះដែលបានកើតឡើងនៅតំបន់អាស៊ីភាគអាគ្នេយ៍ ៖
នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៨៨ យន្តហោះដឹកអ្នកដំណើរប្រភេទ Tupolev Tu-134 ហោះហើរចេញពី ទីក្រុងហាណូយ ប្រទេសវៀតណាម ដឹកអ្នកដំណើរ៨១នាក់ បានធ្លាក់ពេលជិតទៅដល់ទីក្រុងបាងកក ប្រទេស ថៃ ។ គ្រោះថ្នាក់នោះបានសម្លាប់មនុស្ស៧៨នាក់ ហើយយន្តហោះរងការបំផ្លាញទាំងស្រុង ។ មូលហេតុដោយ សារតែយន្តហោះនោះហោះចូលតំបន់ព្យុះ ហើយត្រូវរន្ទះបាញ់ចំ ។ យន្តហោះបានផ្ទុះពេលធ្លាក់ចុះវាលស្រែ នៅក្បែរ អាកាសយានដ្ឋាន ទីក្រុងបាងកក់ចម្ងាយ ៦គីឡូម៉ែត្រ។ មានមនុស្ស៣នាក់ នៅរស់គឺអ្នកបើកបរ យន្តហោះម្នាក់ ស្ត្រីបម្រើការលើយន្តហោះម្នាក់ និងអ្នកដំណើរម្នាក់ ។
នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៩៧ ៖ យន្តហោះដឹកអ្នកដំណើរប្រភេទ Tupolev Tu-134 របស់ក្រុមហ៊ុន អាកាសចរណ៍ Vietnam Airlines ហោះហើរពីទីក្រុងហូជីមិញមកកាន់រាជធានីភ្នំពេញ ក៏បានធ្លាក់នៅជិត អតីតអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិន រាជធានីភ្នំពេញ ។ អ្នកដំណើរ៦៤នាក់ស្លាប់ ក្នុងចំណោម ៦៦នាក់ នៅលើយន្តហោះរួមទាំងអាកាសយានិក ដោយមានកុមារពីរនាក់នៅរស់។ យន្តហោះរងការបំផ្លាញទាំងស្រុង ។
ថ្ងៃទី៣ ខែកញ្ញាឆ្នាំ ២០០៥ ៖ យន្តហោះ ដឹកអ្នកដំណើរ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Mandala Airlines ប្រទេសឥណ្ឌូនេស៊ី ដឹកអ្នកដំណើរ១១៦នាក់ បានធ្លាក់ចូលដំបន់ប្រជុំជន់ក្រោយការ ហោះហើរភ្លាម បណ្តាលឲ្យមនុស្សដល់ទៅ១៤៧នាក់ស្លាប់ ក្នុងនោះមាន៤៧នាក់នៅលើដី ។ ប៉ុន្តែអ្នកដំណើរ នៅលើយន្តហោះ ១៦នាក់នៅរស់ ។
ថ្ងៃទី១ ខែមករា ឆ្នាំ២០០៧ ៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Boeing 737-400 របស់ក្រុមហ៊ុន អាកាសចរណ៍តម្លៃថោក Indonesia Adam Air ដឹកអ្នកដំណើរ១០២នាក់ រួមទាំងអាកាសយានឹក បានធ្លាក់នៅតំបន់ភ្នុំ កោះ Sulawesi ។ ក្រោះថ្នាក់ខាងលើ បានសម្លាប់មនុស្ស ៩០នាក់ និង១២នាក់មានភពសំណាង នៅ។
ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០០៧ ៖ យន្តហោះ MD-82 របស់ក្រុមហ៊ុន អាកាសចរណ៍តម្លៃទាប One-Two-go ហោះហើរចេញពីទីក្រុងបាងកក់ បានឆាប់ឆេះពេលចុះចត់នៅទីក្រុង ភូកេត ដោយសាតែភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមនុស្ស ៨៨នាក់ស្លាប់ និង ៤២នាក់រងរបួស ។ នៅពេលចុះចត់នៅភូកេត យន្តហោះបានបុកទៅលើផ្លូវ ហើយរអិលទៅរហូតដល់បុកចង្កេះភ្នុំ បណ្តាលឲ្យឆាប់ឆេះតែម្តង ។
ថ្ងៃទី១៦ខែតុលាឆ្នាំ២០១៣៖ យន្តហោះ ART របស់ក្រុមហ៊ុនអាកាសចរណ៍ ឡាវ អ៊ែរឡាញ ធ្វើការហោះហើរ ពីទីក្រុងវៀនចាន់ ទៅកាន់ទីក្រុង Pakse ភាគខាងត្បូង បានធ្លាក់ចូលទន្លេងមេកុងនៅវេលាម៉ោង ១៦ ពេលព្យាយាមចុះចត់ ធ្វើឲ្យមនុស្សទាំងអស់នៅលើយន្តហោះស្លាប់ ។សារព័ត៌មានឡាវបានផ្សាយថា យន្តហោះជួប ខ្យល់ខ្លាំង គួត ធ្វើឲ្យបាត់ចេញពីការគ្រប់គ្រង របស់ប្រពន្ធរ៉ាដា និងធ្លាក់ចូលទន្លេរមេកុង។
កាលពីថ្ងៃទី៨ខែមីនាឆ្នាំ២០១៤៖យន្តហោះ ប៊ូអ៊ិង មានជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី អ៊ែរឡាញ់ ដឹកអ្នកដំណើរ២៣៩ បានបាត់ចេញពីប្រពន្ធរាដា ។ អ្នកដំណើរទាំងអស់ត្រូវបានគេចាត់ទុកថាស្លាប់ ដោយមកទលពេលនេះ មិនទាន់រកឃើញ យន្តហោះខាងលើនៅឡើយទេ ។
ថ្ងៃទី១៧ខែកកក្កដាឆ្នាំ២០១៤ ៖ យន្តហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ់ ក៏បានធ្លាក់នៅភាគខាងកើតប្រទេសអ៊ុយក្រែន សម្លាប់មនុស្ស ២៩៨នាក់ ធ្វើឲ្យពិភពលោកតក់ស្លត់យ៉ាងខ្លាំង ដោយនៅលើយន្តហោះនោះមានជម្រុះជាតិសាស្ត្រ ។ ក្រោយការស្រាវជ្រាវ យន្តហោះនោះត្រូវមីស៊ីលបាញ់ចំ។
ថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៤ ៖ ការឈឺចាប់ដោយសារតែគ្រោះថ្នាក់យន្តហោះ MH370 និង MH17 សម្លាប់មនុស្សជាង៥០០នាក់មិនទាន់ស្ងប់ស្ងាត់ផង ពលរដ្ឋម៉ាឡេស៊ី ក៏ត្រូវប្រឈមនិងគ្រោះថ្នាក់ មួយទៀត គឺយន្តហោះ QZ8501 ហោះហើរចេញពី ទីក្រុង Surabaya ប្រទេសឥណ្ឌូនេស៊ីទៅកាន់សឹង្ហបុរីក៏បានធ្លាក់នៅសមុទ្រកោះជ្វា ដោយសារជួបខ្យល់ព្យុះ ។ គ្រោះថ្នាក់ខាងលើ សម្លាប់មនុស្ស ១៦២នាក់។
ថ្ងៃទី៣០ខែមិថុនាឆ្នាំ ២០១៥ ៖យន្តហោះLockheed C-130 Hercules ដឹកអ្នកដំណើរ១២២នាក់ ក្នុងនោះមាន ក្រុមអាកាសយានឹក១២នាក់និងកុមារ៩នាក់បានជួបគ្រោះថ្នាក់ពេលហោះហើរបានប៉ុន្មានាទីប៉ុណ្ណោះ ក៏ធ្លាក់ចូលតំបន់ប្រជុំជន នៅ Medan ទីក្រុងធំបំផុតនៅលើកោះ ស៊ូម៉ាត្រា ។អ្នកដំណើរទាំងអស់នៅលើយន្តហោះ បានស្លាប់ ។ ក្រៅពីនេះក៏បានសម្លាប់មនុស្សនៅលើដី២០នាក់ផ្សេងទៀតផងដែរ ដោយយន្តហោះធ្លាក់ចំពីលើ ។ យន្តហោះខាងលើជារបស់យោធា ឥណ្ឌូនេស៊ី។
ថ្ងៃទី២៩ខែតុលាឆ្នាំ ២០១៨ ៖នៅវេលាម៉ោង ៧និង ៥០នាទីព្រឹកថ្ងៃទី២៩ខែតុលា យន្តហោះ Boeing 737 Max 8 មានជើងហោះហើរ JT 610 របស់ក្រុមហ៊ុនអាកាសចរណ៍Lion Air ធ្វើការហោះហើរពីទីក្រុង ចាការតា ទៅកាន់ Pangkakpinang ក៏ធ្លាក់ចូលសមុទ្រ ។
តាមការប្រកាសរបស់ក្រសួងចរាចរណ៍ដឹកជញ្ជូន ឥណ្ឌូនេស៊ីបានបញ្ចាក់ថា នៅលើយន្តហោះមានមនុស្ស ដល់ទៅ១៨៩នាក់ ហើយពេលនេះ ក្រុមជួយសង្គ្រោះបានរកឃើញ ខ្លួនយន្តហោះនៅបាតសមុទ្រ ៕ ម៉េវ សាធី